កម្មវិធីសិល្បៈក្នុងពិធីបើក "ពិធីបុណ្យបង្គា Ca Mau និងវេទិកា OCOP តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៣”។ (រូបថត៖ VOV) |
Ca Mau ជាខេត្តមួយមានជ្រុងទាំង៣ដែលជាប់នឹងសមុទ្រ។ ខេត្តបានទាញយក អត្ថប្រយោជន៍ពីធនធានសមុទ្រ និងព្រៃឈើ ដើម្បីអភិវឌ្ឍន៍ការចិញ្ចឹមបង្គារធម្មជាតិ និងសរីរាង្គ ហើយទទួលបានវិញ្ញាបនប័ត្រអន្តរជាតិជាច្រើន។ ជារៀងរាល់ឆ្នាំ ទិន្នផល បង្គារបស់ Ca Mau សម្រេចបានជាង ២៥ ម៉ឺនតោន ស្មើនឹង ២២% នៃទិន្នផលសរុប របស់ប្រទេសទាំងមូល ទំហំនាំចេញបង្គារបស់ខេត្ត សម្រេចបានជាង ១,២ ពាន់លាន ដុល្លារអាមេរិក។ ផលិតផលបង្គា Ca Mau មានវត្តមាននៅប្រទេស និងតំបន់ដែនដី ជាង ៦០ ដែលក្នុងនោះទីផ្សារសំខាន់ៗចំនួន ៤ គឺសហរដ្ឋអាមេរិក ជប៉ុន សហភាព អឺរ៉ុប (EU) និងចិន។
ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បាន ឲ្យដឹងថា ទំហំនាំចេញកសិផល រុក្ខផល និងជលៀលសរុបរបស់វៀតណាមក្នុងឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថា សម្រេចបានជាង ៥៣ពាន់លានដុល្លារអាមេរិក ដែលក្នុង នោះការនាំចេញបង្គាសម្រេចបានប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក។ ដោយ ឡែកខេត្ត Ca Mau រួមចំណែកជិត ២៨% នៃការនាំចេញបង្គា។ លោកឧបនាយក រដ្ឋមន្ត្រី Le Minh Khai បានក្រើនរំលឹកថា៖ “វិស័យកសិកម្មនិយាយរួម និងខេត្ត Ca Mau និយាយដោយឡែក ត្រូវផ្ដោត សំខាន់លើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកសិកម្ម រួមទាំងប្រព័ន្ធអេកូឡូស៊ីបង្គារផងដែរ។ ទន្ទឹមនឹងនោះ កសាងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម រួមចំណែក ការពារបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; លើកទឹកចិត្តការចាប់ផ្តើមអាជីវ កម្ម នវានុវត្តន៍និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម ការធ្វើពិពិធកម្ម ទីផ្សារនាំចេញ... នេះជាទិសដៅយុទ្ធសាស្ត្រដ៏សមស្រប ដើម្បីពង្រីកសក្តានុពល ឧត្តមភាព ឱកាសលេចធ្លោ និងប្រៀបខ្លាំងប្រកួតប្រជែងផ្សេងរបស់ខេត្ត Ca Mau និងតំបន់ដីសណ្តទន្លេ Cuu Long”៕