ខេត្ត Ca Mau ត្រូវអភិវឌ្ឍន៍ខ្លាំងសេដ្ឋកិច្ចសមុទ្រនិងសេដ្ឋកិច្ចព្រៃ

Chia sẻ
(VOV)_បន្តដំណើរបំពេញការងារនៅខេត្តមួយចំនួននៅវាលសណ្ដទន្លេ ​Cuu Long ត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច​ការងារ​កសាងបក្សក្នុងតំបន់ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១កុម្ភះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញការងារនៅ​ខេត្ត​ Ca Mau។
ខេត្ត Ca Mau ត្រូវអភិវឌ្ឍន៍ខ្លាំងសេដ្ឋកិច្ចសមុទ្រនិងសេដ្ឋកិច្ចព្រៃ - ảnh 1
ខេត្ត Ca Mau ត្រូវអភិវឌ្ឍន៍ខ្លាំងសេដ្ឋកិច្ចសមុទ្រនិងសេដ្ឋកិច្ចព្រៃ

        (VOV)_បន្តដំណើរបំពេញការងារនៅខេត្តមួយចំនួននៅវាលសណ្ដទន្លេ ​Cuu Long
 ត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច​ការងារ​កសាងបក្ស
ក្នុងតំបន់ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១កុម្ភះ អគ្គលេខាបក្ស លោក
 Nguyen Phu Trong បានអញ្ជើញទៅបំពេញការងារនៅ​ខេត្ត​ Ca Mau។ នាព្រឹកថ្ងៃទី២១
 កុម្ភះ នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់​ខេត្ត​ ​អគ្គលេខាបក្ស លោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ខេត្តត្រូវបន្ត​ការងារស្រាវជ្រាវ ​ពិនិត្យមើល និង
សម្រេចផែនការអភិវឌ្ឍន៍អោយបានសមស្រប​ ពង្រីក​ឧត្តមភាពរបសខេត្ត ដោយប្រ
មូលផ្តុំទៅលើការអភិវឌ្ឍន៍ខ្លាំងសេដ្ឋកិច្ចសមុទ្រ ​និងសេដ្ឋកិច្ចព្រៃ។ ទន្ទឹមនឹងនោះ 
ខេត្តក៏ត្រូវមានយន្តការ គោលនយោបាយបង្កលក្ខណះងាយស្រួលដើម្បីប្រមូលផ្តុំប្រ
ភពកម្លាំងវិនិយោគ កសាងជួរកម្មាភិបាល យកចិត្តទុកដាក់បណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សគុណភាពខ្ពស់។ អគ្គលេខាបក្សក៏បានស្នើអោយខេត្ត Ca Mau ត្រូវ
យកចិត្តទុកដាក់សម្រេចល្អការងារ​កសាងបក្ស កសាងប្រព័ន្ធនយោបាយ និងចាត់
ទុកនេះជាភារកិច្ចប្រចាំ៕

ប្រតិកម្មទៅវិញ