ខេត្ត Ba Ria - Vung Tau ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ

Chia sẻ
(VOVWORLD) - ខេត្ត Ba Ria-Vung Tau ទើបតែបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ BBC Global News (BBCGN) ដើម្បីផ្សព្វផ្សាយទេសចរណ៍របស់ខេត្តទៅកាន់ទេសចរអន្តរជាតិ។ 
ខេត្ត Ba Ria - Vung Tau ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ - ảnh 1ពិធីបុណ្យប្រពៃណីរបស់វៀតណាម (រូបថត៖VOV)

ដូច្នេះហើយ ឃ្លីបផ្សាយពាណិជ្ជកម្មអំពីទេសចរណ៍ ខេត្ត Ba Ria - Vung Tau នឹងត្រូវផ្សាយតាមកញ្ចក់ទូរទស្សន៍ BBC Global News តំបន់ អាស៊ីប៉ាស៊ីហ្វិកមានរយៈពេល ៣០ វិនាទី។ លោកស្រី Tran Thi Thu Hien នាយិការរងមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានមានប្រសាសន៍ថា៖ “ក្រៅពីការតភ្ជាប់ជាមួយខេត្ត ក្រុងក្នុងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរនោះ ផ្នែកទេសចរណ៍បន្តធ្វើការជាមួយទូរទស្សន៍ CNN។ យើងបានបង្កើតគម្រោងដែលបានផ្ដោតសំខាន់លើការផ្សព្វផ្សាយរូបភាពទេសចរណ៍ខេត្ត Ba Ria - Vung Tau ទៅកាន់បរទេស ដោយជំរុញរូបភាពទេសចរណ៍ក្នុងស្រុកយ៉ាងទូលំទូលំទូលាយ។ នេះគឺជាប្រការស្លាប់រស់របស់ផ្នែកទេសចរណ៍ ក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថលផងដែរ”៕

ប្រតិកម្មទៅវិញ