ខិតខំប្រឹងប្រែងដើម្បីនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម - ម៉ាឡេស៊ីទទួលបាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមសន្និ សីទរដ្ឋមន្ត្រីស្ត្រីអាស៊ានលើកទី ៣។

ខិតខំប្រឹងប្រែងដើម្បីនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម - ម៉ាឡេស៊ីទទួលបាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: វៀតណាមនិងម៉ាឡេស៊ីនៅមានសក្តានុភាពយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងជឿជាក់ថា ក្នុងជំនួបសន្ទនានាថ្ងៃទី២៦ខែតុលា លោកស្រី Wan Azizah Wan Ismail និងឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើបណ្តាវិធានការជាក់ស្តែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំនាឆ្នាំ ២០២០។ វៀតណាមមានបំណងនាំចេញអង្ករនិងផលិតផលកសិកម្ម និងអាហារសមុទ្រទៅកាន់ទីផ្សារម៉ាឡេស៊ី។ រួមជាមួយគ្នានោះ វៀតណាមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ី ធ្វើការវិនិយោគលើវិស័យដែលអាចបង្កើតចំណុចលោតផ្លោះ ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ថាមពល កំពង់ផែ ភ័ស្តុភា ការរុករកប្រេង ឧស្ម័នជាដើម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនិងម៉ាឡេស៊ីជាប្រទេសឆ្នេរសមុទ្រចំនួនពីរដែលមានតំបន់ត្រួតស៊ីគ្នា តាមនោះភាគីទាំងពីរត្រូវបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាពសន្តិសុខនិងសុវត្ថិភាព  នាវាចរណ៍ ក្នុងតំបន់ ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការនេសាទនិងបង្កើតលក្ខណៈសម្រាប់អ្នកនេសាទត្រីនៃប្រទេសទាំងពីរ នេសាទស្របតាមច្បាប់។ ក្នុងបរិបទនៃស្ថានភាពសមុទ្រខាងកើតកំពុងប្រែប្រួលយ៉ាងស្មុគស្មាញនោះ វៀតណាមនិងម៉ាឡេស៊ីរួមទាំងបណ្តាប្រទេសអាស៊ាន គួរតែបង្កើនការសម្របសម្រួលនិងឯកភាពនូវគោលជំហររួម៕

ប្រតិកម្មទៅវិញ