នាខែកុម្ភៈឆ្នាំ២០១៩ វៀតណាមទទួលចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតចាប់តាំងពីមុនមកម្ល៉េះ |
គិតដល់ត្រឹមតែខែកុម្ភៈ ឆ្នាំ២០១៩ វៀតណាមប៉ាន់ស្មានចំនួនភ្ញៀវទេសចរអន្តរជាតិសម្រេចបានជាង ៣ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជើងអាកាស និងជើងគោក សុទ្ធតែកើនឡើង។ ភ្ញៀវទេសចរមកពីអាស៊ាន អឺរ៉ុប និងទ្វីបអាមេរិកក៏វាយតម្លៃថាមានកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នានា ឆ្នាំ២០១៨។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ នៅទីក្រុងហាណូយកំពុងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.ប កូរ៉េលើកទី២ ហើយនេះជាឱកាសទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកទាំងមូល។ ទន្ទឹមនេះ ចំនួនអ្នកសារព័ត៌មាន និងអ្នកកាសែតអន្តរជាតិឡើងដល់រាប់ពាន់នាក់កំពុងប្រមូលផ្តុំនៅរដ្ឋធានីហាណូយ។ ផ្នែកទេសចរណ៍វាយតម្លៃថាព្រឹត្តិការណ៍នេះជាឱកាសមាសដើម្បីទេសចរណ៍វៀតណាមផ្សព្វផ្សាយចេញទៅកាន់ទ្វីបទាំង ៥ ដោយបានចាត់ទុកវៀតណាមជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ មានទេសភាពដ៏ស្រស់ស្អាត ព្រមទាំងជាទីកន្លែងសុវត្ថិភាព និងដើម្បីសន្តិភាពនិងមិត្តភាពផងដែរ៕