កីឡាអូឡាំពិកយុវជនឆ្នាំ 2018 បានបិទបញ្ចប់ប្រកបដោយជោគជ័យ-ការរំពឹងទុកទៅលើអនាគត

Chia sẻ

(VOVWORLD) - ការប្រកួតប្រជែងយ៉ាងផុសផុលនៃមហោសករពកីឡាអូឡាំពិកយុវជនលើកទី 3 (YOG3) ដែលបានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានរៀបចំកម្មវិធីបិទ ចម្រុះពណ៌នាថ្ងៃទី១៨ ខែតុលានៅរដ្ឋធានី Buenos Aires ។

ក្នុងសុន្ទរកថាបិទបញ្ចប់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានកោតសរសើរចំពោះការត្រៀមរៀបចំក៏ដូចជាបរិយាកាសកីឡាដែលបានគ្របដណ្តបប្រទេសអាហ្សង់ទីនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពោលគឺល្អហួសពីការរំពឹងទុក។ លោក Bach ក៏បានថ្លែងអរគុណដល់ប្រជាជន Buenos Aires ដែលបានចូលរួមដំណើរជាមួយអត្តពលិក ដោយបង្ហាញពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះវិស័យកីឡា។

សូមគូសបញ្ជាក់ថា YOG3 បានទាក់ទាញការចូលរួមរបស់អត្តពលិកជាង ៤ ពាន់នាក់មកពី ២០៦ ប្រទេសនិងតំបន់ដែនដី។ ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោក សម្រាប់មនុស្សវ័យក្មេង ដោយបានប្រមូលផ្តុំអត្តពលិកល្អបំផុតនៅលើពិភពលោក ដែលមានអាយុពី១៤ទៅដល់១៨។ សម្រាប់ក្រុមកីឡាវៀតណាម YOG3 គឺជាមហោស្រពប្រកបដោយជោគជ័យបំផុត បន្ទាប់ពីបានចូលរួមបីលើកហើយ។  ដោយមានអត្តពលិកត្រឹមតែ ១៣ នាក់ចូលរួមប្រកួតប្រជែងតែប៉ុណ្ណោះ លើវិញ្ញាណសារចំនួន៧មុខ  កីឡាករវៀតណាមដណ្តើមបានមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់មួយគ្រឿង ឈរក្នុងលំដាប់លេខទី ២៦ ក្នុងតារាងរៀបចំណាត់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ