កីឡាវៀតណាមខិតខំប្រឹងប្រែងដណ្តើមឥឲ្យបានមេដាយមាសចំនួន ៣ គ្រឿង នៅ ASIAD ២០១៨ |
អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាវៀតណាម លោក Tran Duc Phan បានឲ្យដឹងថាកីឡាវៀតណាមនឹងខិតខំប្រឹងប្រែងប្រកួតដើម្បីឈ្នះឲ្យបានមេ ដាយមាសពី ៣ គ្រឿងឡើងទៅនៅ ASIAD ២០១៨។ ប្រធានគណៈកម្មា ធិការអូឡាំពិកវៀតណាមលោក Tran Van Manh បានលើកឡើងច្បាស់ ថាព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៨គឺជាសង្វៀនដ៏សំខាន់សម្រាប់កីឡាករ វៀតណាមដើម្បីអះអាងពីកម្លាំងនិងស្មារតីក្នុងការប្រកួតផងដែរ។ គណៈកម្មាធិការអូឡាំពិកវៀតណាមជឿជាក់ថាកីឡាករវៀតណាមនឹងបន្តបង្រីក ស្នាដៃនិងទទួលបាននូវជោគជ័យគួរឲ្យមោទនភាពនៅឯ ASIAD ២០១៨ ដើម្បីឆ្ពោះទៅដល់គោលដៅធំជាងនេះថែមទៀតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ៕