កូឡុំប៊ី៖ FARC បង្កើតគណៈបក្សនយោបាយ

Chia sẻ
(VOVworld) – នាថ្ងៃទី ១៥ ធ្នូ កាសែត Publico របស់
កូឡុំប៊ីបានផ្សាយពព័ត៌មាន ថា៖ បន្ទាប់ពីអនុវត្ត
កិច្ចព្រមព្រៀងសន្តិភាពដែលតុលាការរដ្ឋធម្មនុញ្ញ
កូឡុំប៊ី អនុម័ត សម្ព័ន្ធភាពវាយឈ្លបកំលាំងប្រដាប់
អាវុធបដិវត្តន៍កូឡុំប៊ី​-កងទ័ពរំដោះ  (FARC-EP)
បានចុះឈ្មោះជាផ្លូវការដើម្បីក្លាយទៅជាគណៈបក្ស
នយោបាយ។ 

កូឡុំប៊ី៖ FARC បង្កើតគណៈបក្សនយោបាយ - ảnh 1
កូឡុំប៊ី៖ FARC បង្កើតគណៈបក្សនយោបាយ (VNA)

(VOVworld) – នាថ្ងៃទី ១៥ ធ្នូ កាសែត Publico របស់កូឡុំប៊ីបានផ្សាយពព័ត៌មាន
 ថា៖ បន្ទាប់ពីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលតុលាការរដ្ឋធម្មនុញ្ញកូឡុំប៊ី
អនុម័ត សម្ព័ន្ធភាពវាយឈ្លបកំលាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី​-កងទ័ពរំដោះ
 (FARC-EP) បានចុះឈ្មោះជាផ្លូវការដើម្បីក្លាយទៅជាគណៈបក្សនយោបាយ។
អង្គការនេះនឹងតាងនាមសំរាប់កំលាំងទ័ពព្រៃពោលខាងលើក្នុងបណ្ដាការ
ពិភាក្សាដើម្បីអនុម័តលើកំណែទម្រង់ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាព
ប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលកូឡុំប៊ីនិង FARC ក្នុងនោះបញ្ហាជួរមុខគឺច្បាប់
លើកលែងទោស។ កិច្ចប្រជុំចុងចក្រោយនឹងសម្រេចអ្នកណានឹងកាន់ដំណែង
ធ្វើជាព្រឹទ្ធសមាជិកនិងសមាជិកសភាជាន់ទាបដែល FARC មានសិទ្ធិជ្រើស
តាំងក្រោយការ បោះឆ្នោតតាមកិច្ចព្រមព្រៀងសន្តិភាព។ បណ្ដាសមាជិក
សភានេះមានសិទ្ធិផ្តល់ មតិប៉ុន្តែគ្មានសិទ្ធិបោះឆ្នោតនៅស្ថាប័ននីតិបញ្ញត្តិ
កំពូលរបស់កូឡុំប៊ីនៅឡើយ៕  

ប្រតិកម្មទៅវិញ