កាហ្សាក់ស្ថានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២១ សីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ សីហា។

កាហ្សាក់ស្ថានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev  (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង វៀតណាម និងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) នាពេលកន្លងមក។ ទន្ទឹមនឹងនោះ បានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានសក្ដានុពលច្រើនសម្រាប់បំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកាហ្សាក់ស្ថានបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់វៀតណាមដូចជាកសិផល អាហារសមុទ្រ វាយនភណ្ឌ និងគ្រឿងសង្ហារឹម ដើម្បីចូលទៅកាន់ទីផ្សារកាហ្សាក់ស្ថាន។

រីឯខ្លួនវិញ ប្រធានាធិបតី លោក Kassym-Jomart Tokayev បានអះអាងថា កាហ្សាក់ស្ថានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; មានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានតម្លៃ និងផលប្រយោជន៍រួម។ លោកប្រធានាធិបតីបានអះអាងថា លោកនឹងដឹកនាំរដ្ឋាភិបាលកាហ្សាក់ស្ថាន ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលត្រូវបានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកឡើង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ដឹកជញ្ជូន ភស្តុភារ វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ ការផ្លាស់ប្តូរឌីជីថល…; មានបំណងសហការជាមួយវៀតណាមដើម្បីលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - កាហ្សាក់ស្ថានលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ - បច្ចេកទេស៕

ប្រតិកម្មទៅវិញ