យោងតាម Economic Times ម៉ូដែលរថយន្តដំបូងដែល Vinfast Auto បានលក់នៅទីផ្សារនេះគឺ VF e-34 ដែលជាប្រភេទរថយន្ត crossover SUV ធុនតូច; បន្ទាប់មក ម៉ូដែលរថយន្តអគ្គិសនី VF e-36 VF6 និង VF7 នឹងបង្ហាញខ្លួនដោយបានដំឡើងនៅក្នុងប្រទេសឥណ្ឌាក្នុងដំណាក់កាលដំបូង មុនពេលចាប់ផ្តើមដំណើរការផលិតក្នុងស្រុក។ បច្ចុប្បន្ន VinFast កំពុងកែសម្រួលផលប័ត្រវិនិយោគរបស់ខ្លួន ដើម្បីផលិតម៉ូដែលរថយន្តចង្កូតស្តាំសម្រាប់ទីផ្សារឥណ្ឌា។
កាសែត Economic Times របស់ឥណ្ឌា។ រូបថត៖ VOV |
អត្ថបទរបស់ Economic Times បានឲ្យដឹងថា VinFast ចាត់ទុកប្រទេសឥណ្ឌាជាទីផ្សារឈានមុខគេសម្រាប់រថយន្តចង្កូតស្តាំ ខណៈដែលបានព្យាករថា តំបន់អាស៊ីនឹងក្លាយជាចំណុចស្នូលនៃទីផ្សាររថយន្តពិភពលោកក្នុងរយៈពេល ៣ - ៥ ឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំ VinFast នាពេលថ្មីៗនេះបានជួបប្រជុំជាមួយអ្នកលក់រាយរថយន្តចំនួន ២៥ អង្គភាពនៅក្នុងប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីការបង្កើតក្រុមហ៊ុនចែកចាយនៅក្នុងទីផ្សាររថយន្តធំទីបីរបស់ពិភពលោកនេះ។ បច្ចុប្បន្ននេះ VinFast បានចាប់ផ្តើមជ្រើសរើសបុគ្គលិកសម្រាប់ការិយាល័យនាពេលខាងមុខនៅក្នុងទីក្រុង Gurgaon រដ្ឋ Haryana ។
ទាក់ទិននឹងផែនការបើករោងចក្រផលិតនៅឥណ្ឌា VinFast មិនទាន់បានកំណត់ថា តើស្រុកណានឹងក្លាយជាទីតាំងតម្លើងរោងចក្រដំបូងឡើយ។ ក្រុមហ៊ុនរំពឹងថា សមត្ថភាពដំបូងរបស់រោងចក្រគឺផលិត ៥០.០០០គ្រឿង/ឆ្នាំ ហើយបន្ទាប់មកនឹងកើនឡើងដល់ ២០០.០០០-៣០.០០០គ្រឿង/ឆ្នាំ។ Economic Times បានឲ្យដឹងថា រដ្ឋ Tamil Nadu និង Gujarat កំពុងត្រូវបានពិចារណាដើម្បីកំណត់ទីតាំងរោងចក្រផលិតកម្មនៅឥណ្ឌា។ ក្នុងពេលជាមួយគ្នានោះ រដ្ឋ Maharashtra ក៏កំពុងបញ្ចុះបញ្ចូល VinFast ឱ្យវិនិយោគនៅក្នុងរដ្ឋនេះដែរ៕