កាសែតរុស្ស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលសេដ្ឋកិច្ចនិងទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម

Chia sẻ
(VOVWORLD) - កាសែតអេឡិចត្រូនិក “និទាឃរដូវរុស្ស៊ី" (Rusvesna) នៅថ្ងៃទី ១១ ខែមករាបានចុះផ្សាយអត្ថបទ  “កំណើនសេដ្ឋកិច្ចកើនឡើងថ្វីត្បិតតែមានជំងឺរាតត្បាត៖ រង្វាស់នៃទំនាក់ទំនងរុស្ស៊ី - វៀតណាម”។
កាសែតរុស្ស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលសេដ្ឋកិច្ចនិងទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម - ảnh 1អត្ថបទ  “កំណើនសេដ្ឋកិច្ចកើនឡើងថ្វីត្បិតតែមានជំងឺរាតត្បាត៖ រង្វាស់នៃទំនាក់ទំនងរុស្ស៊ី - វៀតណាម” ត្រូវបានចុះផ្សាយលើកាសែតអេឡិចត្រូនិក “និទាឃរដូវរុស្ស៊ី"

ដែលក្នុងនោះអ្នកនិពន្ធបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងការអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។ អ្នកនិពន្ធជឿជាក់ថាកំណើនសេដ្ឋកិច្ចដែលវៀតណាមសម្រេចបាន ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់នៅក្នុងបរិបទនៃជំងឺរាតត្បាតដែលកំពុងរីករាលដាលនិងមានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេសសឹងតែទាំងអស់លើទូទាំងពិភពលោក។          ក្នុងវិស័យកិច្ចការបរទេស អ្នកនិពន្ធបានបញ្ជាក់ថា វៀតណាមទទួលបានជោគជ័យជាច្រើននៅឆ្នាំ ២០២០ ហើយឋានៈរបស់ប្រទេសកំពុងកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោកទាំងមូល។ អ្នកនិពន្ធបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសសន្តិភាពរបស់វៀតណាមនិងជឿជាក់ថា ទាំងទីក្រុងម៉ូស្គូនិងទីក្រុងហាណូយនឹងមានវិធីសាស្រ្តអភិក្រមស្រដៀងគ្នានឹងរួមចំណែកដល់ការពង្រឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាពុំខាន៕

ប្រតិកម្មទៅវិញ