កាសែត Asia Times នៅថ្ងៃទី៥ កុម្ភៈ បានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅសិង្ហបុរី |
អត្ថបទបានលើកឡើងថា សិង្ហបុរីនិងវៀតណាម គឺជាប្រទេសដែលមានសេដ្ឋកិច្ចថាមវន្ត និងគាំទ្រពហុភាគីនិយម។ រួមជាមួយគ្នានោះ ប្រទេសទាំងពីរសុទ្ធតែទទួលស្គាល់ថា ការអភិវឌ្ឍគឺជាគន្លឹះនៃបញ្ហាជាច្រើន។ ដូច្នេះ កិច្ចសហប្រតិបត្តិការនៃប្រទេសដែលមានថាមពលទាំងពីរនេះ មិនត្រឹមតែអាចដោះស្រាយបញ្ហានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាក្បាលម៉ាស៊ីនកំណើនសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចនៃប្រទេសសមាជិកផងដែរ។ យោងតាមអត្ថបទនោះ សិង្ហបុរីអាចលើកកម្ពស់ថាមវន្តរបស់ខ្លួន និងគាំទ្រវៀតណាម ក៏ដូចជាប្រទេសដទៃទៀតក្នុងអាស៊ាន ដើម្បីពង្រីកវិធីសាស្រ្តអភិក្រមក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ អត្ថបទរបស់ Asiatimes ជឿជាក់ថា សមត្ថភាពកសិកម្មឆ្នើមរបស់វៀតណាម អាចជួយអាស៊ានទប់ទល់នឹងវិបត្តិសន្តិសុខស្បៀងពិភពលោកដែលកំពុងកើនឡើង។
ដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់នាយករដ្ឋមន្ត្រីវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព នឹងក្លាយជាកម្លាំងចលករសម្រាប់សាមគ្គីភាព និងស្ថិរភាពរបស់អាស៊ានក្នុងពិភពលោកមួយពោរពេញដោយការប្រែប្រួល៕