កសាងយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញា បង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

Chia sẻ
(VOVWORLD) -កម្មសិទ្ធិបញ្ញាគឺជាកម្លាំងចលករ ឧបករណ៍បំរើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសផងដែរ។
កសាងយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញា បង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1(រូបថត៖ TTXVN)

ការកសាងយុទ្ធសាស្រ្តអំពីកម្មសិទ្ធិបញ្ញានឹងជាមូលដ្ឋានគ្រឹះ បង្កើតកម្លាំងចលករ ជំរុញសេដ្ឋកិច្ច សង្គមអភិវឌ្ឍន៍ នាំវៀតណាមក្លាយទៅជាប្រទេសផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងដំណាក់កាលខាងមុខ។ នេះគឺជាខ្លឹមសារសំខាន់ នៅក្នុងកិច្ចសន្ទនាស្ដីពីការផ្ដល់មតិយោបល់លើពង្រាងយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញាដល់ឆ្នាំ ២០៣០ ដែលរៀបចំដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាថ្ងៃទី ៣ ខែមេសា នៅទីក្រុងហូជីមិញ។

ពង្រានយុទ្ធសាស្ត្រកម្មសិទិ្ធបញ្ញាដល់ឆ្នាំ ២០៣០ បានដាក់ចេញគោលដៅជាក់ស្ដែងដូចជា៖ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ សន្ទស្សន៍អំពីទ្រព្យសម្បត្តិបញ្ញាក្នុង សន្ទស្សន៍ច្នៃប្រឌិតសកល (GII) នឹងកើនជាមធ្យម ១០%  ខិតខំប្រឹងប្រែងមានសហគ្រាសវៀតណាម យ៉ាងហោចណាស់ ២៥ % នាឆ្នាំ២០២៥ និង ៥០ % នាឆ្នាំ ២០៣០ ប្រើប្រាស់ ឧបករណ៍កម្មសិទ្ធិបញ្ញាទៅក្នុងយុទ្ធសាស្ត្រផលិតកម្ម ធ្វើអាជីវកម្ម

តាមអ្នកជំនាញ Tran Viet Thanh ជាអតីតអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ថា កម្មសិទ្ធិបញ្ញាគឺជាកម្លាំងចលករ ឧបករណ៍បំរើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសផងដែរ។ ហេតុដុច្នេះហើយ ការកសាងយុទ្ធសាស្រ្តមេស្ដីពីកម្មសិទ្ធិបញ្ញាគឺមានសារៈសំខាន់ណាស់ដើម្បី អភវិឌ្ឍន៍ប្រទេសជាតិ៕


ប្រតិកម្មទៅវិញ