កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានរួមសហការជាមួយគណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅតាមសហគ្រាសរៀបចំសិក្ខាសាលាដោយប្រធានបទ “កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ - ស្ថានភាពជាក់ស្ដែង និងដំណោះស្រាយ”។
កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ - ảnh 1សិក្ខាសាលាដោយប្រធានបទ “កសាងជួរថ្នាក់ដឹកនាំស្នូលនៅតាមសហគ្រាសរដ្ឋ - ស្ថានភាពជាក់ស្ដែង និងដំណោះស្រាយ” (ប្រភព៖ Qdnd.vn)

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានផ្ដោតសំខាន់លើការវិភាគ ការចែករំលែកអំពី៖ គោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីការជ្រើសរើសបុគ្គលិក; ការបណ្តុះបណ្តាល និងការបំពាក់បំប៉ន; ការរៀបចំកម្មាភិបាល ការតែងតែង ការតែងតែងឡើងវិញ; ស្ថានភាពជាក់ស្ដែងនៃជួរកម្មាភិបាលគ្រប់គ្រងសហគ្រាសរដ្ឋស្ដីពីចំនួនបុគ្គលិក សមត្ថភាព ជំនាញ វិជ្ជាជីវៈ ភាពជាអ្នកដឹកនាំ ការសម្របសម្រួល អត្តចរិតនយោបាយ សតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅជាដើម។

ក្រោយពីសិក្ខាសាលានេះ រាល់មតិយោបល់ និងសំណើររបស់ក្រសួង ស្ថាប័ន សហគ្រាសរដ្ឋ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រនឹងត្រូវបានគណៈកម្មការសេដ្ឋកិច្ចជម្ឈឹម រួមជាមួយស្ថាប័នពាក់ព័ន្ធនានាធ្វើការបូកសរុប ដើម្បីសុក្រិតគម្រោង " កសាងបទបញ្ញត្តិស្ដីពីការជ្រើសរើសបុគ្គលិក ការបណ្ដុះបណ្ដាល ការបំពាក់បំប៉ន ការតែងតាំងកម្មាភិបាលគ្រប់គ្រងសហគ្រាសរដ្ឋឲ្យសមស្របនឹងរបៀបរបបនយោបាយ យន្តការទីផ្សារ ហើយឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ" ដើម្បីដាក់ជូនការិយាល័យនយោបាយ និងគណៈលេខានៅឆ្នាំ២០២២ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ