(VOVworld)-សន្និសីទបូកសរុបទ្វេភាគីរយៈពេល៥ឆ្នាំអនុវត្តពិធីសារស្តីពីការងា ខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន កិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិគ្រប់គ្រងព្រំដែន កិច្ចព្រមព្រៀងស្តីពីចក្រទ្វារព្រំដែនដីគោកវៀតណាម-ចិន (ហៅកាត់ថា ឯកសារ គតិយុត្តិចំនួន៣ស្តីពីព្រំដែន) ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង ណាននីង
តំបន់ស្វយ័ត Guangxi Zhuang(ចិន)។ វាយតម្លៃអំពីលទ្ធផលនៃរយៈពេល៥ឆ្នាំ
អនុវត្ត ឯកសារគតិយុត្តិចំនួន៣ស្តីពីព្រំដែននេះ អនុប្រធានគណៈកម្មាធិការព្រំ
ដែនជាតិ លោក Nguyen Anh Dung បានឲ្យដឹងថា ការងារនេះត្រូវបានដំណើរ
ការយ៉ាងរលូន។ ទី១ គឺការចុះហត្ថលេខាលើឯកសារទាំងបីនេះបានបង្កើតក្រប ខ័ណ្ឌច្បាប់ពេញលេញសំដៅអនុវត្តកិច្ចការពារអធិបតេយ្យភាពព្រំដែនក៏ដូចជា
បង្កើន ការជួបប្រាស្រ័យនិងសហប្រត្តិបត្តិការរវាងវៀតណាមជាមួយចិន។ទី២
គឺការពិត ជាក់ស្តែងសរឲ្យឃើញថា ដោយការរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេ
ភាគីនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនគឺស្ថិរភាពនាំមកផល
ប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ហើយទី៣ គឺរយៈពេល៥ឆ្នាំកន្លង
ទៅ យន្ត ការសហប្រតិបត្តិការជាច្រើនត្រូវបានបង្កើត តាមនោះរួមចំណែកសកម្ម
ចូលក្នុងការគ្រប់គ្រង់ព្រំដែន ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាព
ជួប ប្រាស្រ័យ សហប្រតិបត្តិការសេដ្ឋកិច្ចសង្គមជាដើម។ សន្និសីទនេះក៏បានដាក់ ចេញបញ្ហានៅសេសសល់ដើម្បីរួមគ្នាជំនះពុះពារ សំដៅឆ្ពោះទៅគោលដៅកសាង
ព្រំដែនវៀតណាម ចិនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងរួមគ្នា
អភិវឌ្ឍន៍៕