ដើម្បីធ្វើឲ្យជាក់ស្តែងនូវរឿងនេះ ចាំបាច់ត្រូវអនុវត្តឲ្យបានព្រមៗគ្នានូវកម្មវិធីជំរុញតម្រូវការទេសចរណ៍ជាបណ្តើរៗជាមួយសារថា "គោលដៅទេសចរណ៍ប្រកប ដោយសុវត្ថិភាព" ។ លោក Dang Tan Hung ប្រធានសមាគមទេសចរណ៍ទីក្រុង Can Tho បានសង្កត់ធ្ងន់ក្នុងពិធីបំផុសកម្មវិធី «ជំរុញតម្រូវការទេសចរណ៍និងណែនាំផលិតផលទេសចរណ៍ថ្មីៗ» ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho កាលពីថ្ងៃទី ២១ ខែឧសភាកន្លងមក។
យោងតាមលោក Dang Tan Hung បានឲ្យដឹងថា ដើម្បីឱ្យកម្មវិធីជំរុញតម្រូវការទេសចរណ៍កាន់តែល្អប្រសើរឡើងក្រោយពីជំងឺ COVID-19 នោះអង្គភាពអាជីវកម្មទេសចរណ៍គប្បីបង្កើតផលិតផលទេសចរណ៍ថ្មីដើម្បីជំរុញតម្រូវការរបស់អតិថិជន រួមទាំងមានតំលៃសមរម្យនិងមានប្រូម៉ូសិនសម្រាប់សេវាកម្មទេសចរណ៍បម្រើភ្ញៀវទេសចរដែលចូលរួមកម្មវិធីដោយឈរលើគោលការណ៍៖ ធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និងមានការបញ្ចុះតម្លៃ ប៉ុន្តែមិនកាត់បន្ថយគុណភាពសេវាកម្ម និងនៅតែរក្សាតម្លៃ ប៉ុន្តែបង្កើនសេវាកម្មបន្ថែមទៀតសម្រាប់អ្នកដំណើរជាដើមផងដែរ៕