នារសៀលថ្ងៃទី ១០ ខែកញ្ញា មន្ទីរសុខាភិបាលខេត្ត Phu Yen បានសម្របសម្រួលជាមួយទីបញ្ជាការដ្ឋានយោធាខេត្ត Phu Yen ដើម្បីទទួលពលរដ្ឋចំនួន ៣៣៩ នាក់មកពីសហព័ន្ធរុស្ស៊ី ដើម្បីធ្វើចត្តាគឡីស័ក និងត្រួតពិនិត្យសុខាភិបាល តាមបទបញ្ញត្តិ ការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅតំបន់ធ្វើចត្តាឡីស័ក កងវរសេនាតូចថ្មើរជើងលេខ ៨៨៨ (នៃសង្កាត់ Phu Dong ទីក្រុង Tuy Hoa)។
ក្នុងចំណោមពលរដ្ឋទាំងនោះ មានស្ត្រីមានផ្ទៃពោះនិងកុមារ។ នៅពេលអនុវត្តការធ្វើចត្តាឡីស័កនេះ ពលរដ្ឋស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ វាស់សីតុណ្ហភាពរាងកាយ ក៏ដូចជា ធានានូវលក្ខខណ្ឌសម្រាប់ការស្នាក់នៅ ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋ៕