កំលាំងផ្ទៃក្នុងនិងទំនុកទុកចិត្តជាកំលាំងចលករនាំប្រទេសជាតិឆ្លងផុតពីការលំបាកបន្តអភិវឌ្ឍន៍ចីរភាព។

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងឱកាសអំណរនិទាឃៈរដូវឆ្នាំ២០១៤ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ 
កំលាំងផ្ទៃក្នុងនិងទំនុកទុកចិត្តជាកំលាំងចលករនាំប្រទេសជាតិឆ្លងផុតពីការលំបាកបន្តអភិវឌ្ឍន៍ចីរភាព។ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ (VOV)

        Vovworld-ក្នុងឱកាសអំណរនិទាឃៈរដូវឆ្នាំ២០១៤ អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មាន
វៀតណាម។ ជាបន្តទៅនេះជាខ្លឹមសារស្នូល៖

        អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ស្ថានភាពពិភព
លោកបានមានភាពងាយស្រួលក៏ដូចជាបំរែបំរួលស្មុគស្មាញជិះឥទ្ធិពលអសកម្ម
ដល់បុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។ ប៉ុន្តែបក្សនិងរដ្ឋបាន
កែលំអនិងរៀបចំអនុវត្តទាន់ពេលវេលារាល់គោលការណ៍គោលនយោបាយ
វិធានការនាំសេដ្ឋកិច្ចប្រទេសជាតិទទួលបានលទ្ធផលសកម្មជាច្រើនចំទិស។ លេចធ្លោបំផុតគឺទប់ស្កាត់អតិផរណា ជាសារវន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សា
កំណើននៅកំរិតសមស្រប ធានាសុខុមាលភាពសង្គម។ សន្ទសន៍តំលៃប្រើប្រាស់
(CPI) បានថយចុះកំរិត៦%ក្នុងឆ្នាំ២០១៣ ទាបបំផុតក្នុងអំឡុង១០ឆ្នាំកន្លងមក។ ​កំណើនសេដ្ឋកិច្ចរក្សានៅកំរិតមធ្យម៥,៦%ក្នុងមួយឆ្នាំ។ រាល់គោលនយោបាយ
សុខុមាលភាពសង្គមបន្តបានអនុវត្ត សន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាព
សង្គមត្រូវបានរក្សា ការពារជាតិត្រូវបានបង្កើនអធិបតេយ្យភាពនិងបូរណៈភាព
ដែនដីត្រូវបានការពារ។ កិច្ចការបរទេសត្រូវបានជំរុញលើគ្រប់វិស័យនិងទទួលបាន
លទ្ធផលសំខាន់ជាច្រើន។ រួមជាមួយការលើកកំរិតនាំទំនាក់ទំនងទ្វេភាគីជាមួយ
ប្រទេសដៃគូរជាច្រើនស៊ីជម្រៅជាក់ស្ដែងជាង វៀតណាមបានម្ចាស់ការនិងសកម្ម
ចូលរួមយន្តការសហប្រតិបត្តិការសមខាន់ជាច្រើនរបស់ដំបន់និងសកល។ ជាលើក
ដំបូង វៀតណាមត្រូវបានចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គណៈកម្មាធិការបេតិកភ័ណ្ឌ UNESCO ក្រុមប្រឹក្សាទេសាភិបាលទីភ្នាក់ងារថាមពល
បរមាណូអន្តរជាតិ (IAEA) ជាដើមបានបង្ហាញកិត្យានុភាពនិងតួនាទីរបស់វៀតណាម
កាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ។ ស្ដីពីការងារត្រូវធ្វើក្នុង
រយៈពេល២ឆ្នាំសេសសល់នៃអាណត្តិមហាសន្និបាតបក្សនីតិកាលទី១១ អគ្គលេខា
Nguyen Phu Trong បានចាត់ទុកថា អាទិភាពជួរមុខគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់
ស្កាត់អតិផរណា កំណើនសមស្រប ធានាសុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះត្រូវ
យកចិត្តទុកដាក់ដោះស្រាយល្អបញ្ហាវប្បធម៍សង្គម កែលំអរដោយឥតឈប់ឈរ
ជីវភាពរស់នៅខាងសមភារៈនិងស្មារតីរបស់ប្រជាជន រក្សារឹងមាំសន្តិសុខនយោបាយ
សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមជាដើម៕

ប្រតិកម្មទៅវិញ