|
ទីក្រុង Aleppo នៅស៊ីរីបន្ទាប់ពីការប៉ះទង្កិច្ចមួយ។ (Image: Vietnam+) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA នាថ្ងៃទី ៥ មករា បានឲ្យដឹងថា៖ ជនប្រដាប់អាវុធចំនួន ២ រយនាក់ចំណុះកងទ័ពសេរីភាពស៊ីរី (FSA) និងក្រុម
រណសិរ្ស Al-Nursa បានចេញសារភាពជាមួយកងទ័ពរដ្ឋាភិបាលស៊ីរីនៅស្រុក
Barzeh ភាគខាងជើងទីក្រុង Damascus។ កំលាំងប៉ះបោនៅភាគខាងជើងស៊ីរី
ក៏បានយល់ព្រមជាមួយរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad អំពីកិច្ចព្រមព្រៀងអំពីការឈប់បាញ់ជាបណ្តោះអាសន្នក្រោយរយៈពេល ១ ឆ្នាំរាល់ការប៉ះទង្កិចបានកើតមានឡើង។ រដ្ឋាភិបាលស៊ីរីក៏ទទួលបានកិច្ចព្រម
ព្រៀងបទឈប់បាញ់ដូចគ្នាជាមួយជនប្រដាប់អាវុធនៅ Moadamiyet Al-Sham ផងដែរ៕