ការសន្ទនាយុទ្ធសាស្ត្រអំពីការទូត-សន្តិសុខ -ការពារប្រទេសវៀតណាមនិងកូរ៉េខាងត្បូងលើកទី ២

Chia sẻ
នាយប់ថ្ងៃទី ៦ សីហា ការសន្ទនាយុទ្ធសាស្ត្រអំពីការទូត-សន្តិសុខ -ការពារប្រទេស
ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាងវៀតណាមនិងកូរ៉េខាងត្បូង លើកទី ២ 
ការសន្ទនាយុទ្ធសាស្ត្រអំពីការទូត-សន្តិសុខ -ការពារប្រទេសវៀតណាមនិងកូរ៉េខាងត្បូងលើកទី ២  - ảnh 1
ការសន្ទនាយុទ្ធសាស្ត្រអំពីការទូត-សន្តិសុខ -ការពារប្រទេស ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាងវៀតណាមនិងកូរ៉េខាងត្បូង លើកទី ២ (Image: Vietnam+)



(VOVworld) – នាយប់ថ្ងៃទី ៦ សីហា ការសន្ទនាយុទ្ធសាស្ត្រអំពីការទូត-សន្តិសុខ -
ការពារប្រទេស ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាងវៀតណាមនិងកូរ៉េខាងត្បូងលើក
ទី ២ បានប្រារព្វឡើងនៅទីក្រុង Seoul កូរ៉េខាងត្បូង។គណៈប្រតិភូ វៀតណាមដឹកនាំ
ដោយអនុរដ្ឋមន្ត្រីការបរទេស លោក Ho Xuan Son បានចូលរួម ការសន្ទនានេះ។ អនុរដ្ឋមន្ត្រីការបរទេសទី ១ លោក Kim Kyou-hyun បានដឹកនាំ គណៈប្រតិភូប្រទេស
ម្ចាស់ផ្ទះ។ ភាគីទាំង ២ បានជូនដំណឹងអំពីគោលនោយបាយកិច្ចការបរទេសនៃប្រ
ទេសនិមួយៗ ផ្លាស់ប្តូរអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ក្នុងនោះមានបញ្ហាលើឧបទ្វីប
កូរ៉េនិងស្ថានភាពលើសមុទ្រខាងកើត។ ភាគីទាំង ២ បានឯកភាពអំពីការខំប្រឹងប្រែង
ជាមួយគ្នាក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងភាព សម្បូរុងរឿងក្នុងតំបន់។ បណ្ដាវិធាន
ការជាក់ស្តែងសំដៅជំរុញទំនាក់ទំនងទ្វេភាគី នាពេលខាងមុខក៏ត្រូវបានពិភាក្សាលើក
នេះដែរ។ ក្រសួងការបរទេសនៃប្រទេស ទាំង ២ នឹងបន្តសហប្រតិបត្តិការយ៉ាងជិត
ស្និតលើគ្រប់វិស័យ សំដៅធ្វើឲ្យទំនាក់ ទំនងវៀតណាម-កូរ៉េខាងត្បូងអភិវឌ្ឍន៍ស៊ី
ជំរៅជាងទៀត។ ភាគីទាំង ២ ក៏បានឯកភាពបន្តគួបផ្សំនិងគាំទ្រគ្នាទៅវិញទៅមកនៅ
បណ្ដាវេទិការអន្តរជាតិនិងក្នុង​ តំបន់ ដូចជា អ.ស.ប. វេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វិក  APEC សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) សន្និសីទ
ជាន់ខ្ពស់អាស៊ីបូព៌ារ (EAS) ជាដើម។ ក៏ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Ho Xuan Son បានជួបសម្តែងការគួរសមរដ្ឋមន្ត្រីការបរទេសកូរ៉េខាង
ត្បូង លោក Yun Byung-se ផងដែរ៕

ប្រតិកម្មទៅវិញ