|
ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាង អាមេរិកនិងចិនលើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ (Image: VOV Online) |
(VOVworld) – នាថ្ងៃទី ១០ កក្កដា ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន
លើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ ថ្នាក់
ដឹកនាំរបស់ក្រសួងផ្នែកចំនួន ២០ នៃប្រទេស ទាំង ២ នឹងពិភាក្សានិងពិគ្រោះយោបល់
អំពីរាល់បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាជិករដ្ឋាភិបាលចិន
លោក Yang Jiechi និង រដ្ឋមន្ត្រីកាបរទេសអាមេរិក លោក John Kerry ធ្វើជាសហអធិបតី
ការសន្ទនា យុទ្ធសាស្ត្រ។ ក្នុងពេលនោះ រាល់បញ្ហាខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងត្រូវបាន ពិភាក្សាក្នុងការសន្ទនាដែលឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang និង រដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុអាមេរិក លោក Jack Lew ធ្វើជាអាធិបតី។ ថ្លែងមតិក្នុង ពិធីបើកការសន្ទនា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ៖ ទោះបីជា ភាគីទាំង ២ នៅមានការខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ វ៉ាស៊ីតោន និងប៉េកាំងអាចស្វែងរកវិធានការមាន
ផលប្រយោធន៍ដូចគ្នា តាមរយៈកិច្ចសហប្រ តិបត្តិការ ការសន្ទនាស្មោះត្រងនិងទំនុក
ទុកចិត្ត៕