ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ g20.org) |
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទែសប្រធាន G20 ឥណ្ឌូនេស៊ី លោក Sandiaga Salahuddin Uno បានឲ្យដឹងថា បណ្តាប្រទេសចាំបាច់ត្រូវប្រឈមមុខនឹងបញ្ហានាពេលអនាគតតាមរយៈការអនុវត្តវិធីសាស្រ្តអភិក្រមពហុភាគី ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ទី២ ពង្រឹងតួនាទីរបស់សហគមន៍ទេសចរដែលជាកត្តាជំរុញការស្ទុះងើបខឿនសេដ្ឋកិច្ចឡើងវិញ។ ទី៣ រៀបចំដំណើរការធានាសុវត្ថិភាពធ្វើដំណើរក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ដើម្បីអនុវត្តន៍ទិសដៅខាងលើនេះ បណ្តាប្រទេស G20 កំពុងចូលរួមក្នុងដំណើរការកសាង “គោលការណ៍ណែនាំបាលីស្តីពីការពង្រឹងសកម្មភាពសហគមន៍និងធ្វើអាជីវកម្ម ក្នុងតួនាទីជាកត្តាផ្លាស់ប្តូរទេសចរណ៍-យកមនុស្សជាមជ្ឈភាព ” (ហៅកាត់ថា មគ្គុទ្ទេសក៍បាលី)៕