ក្រសួងនគរបាលវៀតណាមត្រៀមបញ្ជូនបេសកកម្មទៅចក្រភពអង់គ្លេស

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានសង្កត់ធ្ងន់ថាវាជាការបន្ទាន់ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននិងអត្តសញ្ញាណជនរងគ្រោះ។
ក្រសួងនគរបាលវៀតណាមត្រៀមបញ្ជូនបេសកកម្មទៅចក្រភពអង់គ្លេស - ảnh 1 រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ( Kinhtedothi)

ទាក់ទិននឹងសាកសពចំនួន ៣៩ នាក់ដែលត្រូវបានរកឃើញនៅក្នុងរថយន្តកុងតឺន័រមួយនៅ អង់គ្លេសនារសៀលថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយឧត្តមសេនីយ៍ឯក To Lam បានជួបពិភាក្សាជាមួយលោកស្រី Priti Patel រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ស្តីពីការងារសម្របសម្រួលគ្នាក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដែលសង្ស័យជាសញ្ជាតិវៀតណាម។

លោក To Lam បានសង្កត់ធ្ងន់ថាវាជាការបន្ទាន់ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននិងអត្តសញ្ញាណរបស់ជនរងគ្រោះ។ ដូច្នេះក្រសួងនគរបាលវៀតណាមត្រៀមខ្លួនបញ្ជូនបេសកកម្មទៅអង់គ្លេសដើម្បីសម្របសម្រួលជាមួយប៉ូលីសអង់គ្លេសដើម្បីស៊ើបអង្កេតនិងផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះ។ លោក To Lam ក៏បានបានស្នើថាក្រសួងមហាផ្ទៃអង់គ្លេសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការការពារប្រជាពលរដ្ឋស្របតាមច្បាប់និងនីតិវិធីអង់គ្លេសនិងវៀតណាមក៏ដូចជាច្បាប់និងការអនុវត្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ