ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯកបំរុង Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះប្រទេសទាំងមូល កំពុងស្ថិតក្នុងដំណាក់កាលទី ២ នៃការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។ កងទ័ពបានអនុវត្តយន្តការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង ដោយបង្កើតបញ្ជាការដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំការទទួលអ្នកត្រូវដាក់នៅដាច់ដោយឡែក។ ឧត្តមសេនីយ៍ឯកបំរុង លោក Tran Don បានស្នើអនុវត្តន៍ការសម្របសម្រួលដោយសមស្រប ដើម្បីចៀសវាងកុំអោយមានមនុស្សត្រូវការនៅដាច់ដោយឡែក នៅហាណូយនិងទីក្រុងហូជីមិញច្រើនពេក៕