ក្រសួងការពារប្រទេសវៀតណាមបើកកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារបង្ការនិងទប់ស្កាត់ជំងឺអាសន្នរោគបង្កឡើងដោយវីរុស nCoV

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦កុម្ភៈ លោកឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋ មន្រ្តីក្រសួងការពារប្រទេសនិងជាប្រធានគណៈកម្មការនៃក្រសួងការពារ ប្រទេសទទួលបន្ទុកការងារបង្ការនិងទប់ស្កាត់ជំងឺអាសន្នរោគរលាកផ្លូវ ដង្ហើមបង្កឡើងដោយវីរុស Corona (nCoV) បានធ្វើជាប្រធាននៅក្នុងកិច្ច ប្រជុំរបស់គណៈកម្មការ។

រហូតដល់បច្ចុប្បន្ននេះ ក្រសួងការពារប្រទេសបានសហការជាមួយ ក្រសួងសុខាភិបាលនិងស្ថាប័នមានសមត្ថកិច្ចផ្សេងៗ ទទួលពលរដ្ឋវៀត ណាមមកពីចិននិងប្រទេសកើតជំងឺផ្សេងៗវិលត្រឡប់មកប្រទេសវិញ។ អង្គភាពទ័ពនានាក៏បានរៀបចំការទទួល ដាក់ដោយឡែកដើម្បីឃ្លាំមើលសុខភាពចំពោះ ពលរដ្ឋ៥៧៧នាក់ដែលវិលមកពីតំបន់កើតជំងឺ។

        ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនរួមជាមួយស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរតំបន់បានអនុវត្តបទហាមឃាត់ការធ្វើដំណើរឆ្លងដែននៅតាមផ្លូវលំ ព្រមទាំងត្រួតពិនិត្យការធ្វើដំណើរតាមច្រកទ្វារព្រំដែនយ៉ាងម៉ឺងម៉ាត់ផង ដែរ។ លោកឧត្តមសេនីយ៍ត្រី Hoang Dang Nhieu មេបញ្ជាការរងនៃកងទ័ព ការពារព្រំដែនបានអះអាងថា៖

        “បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបញ្ជាណែនាំដល់អង្គភាព នានាទូទាំងប្រទេស ជាពិសេសគឺខេត្តចំនួន៧នៅភាគខាងជើង។ ក្នុងចំណោម ខេត្តទាំង៧នោះមានខេត្ត Quang Ninh Lang Son និង Lao Cai ដែលមាន ច្រកទ្វារព្រំដែនដោយមានមនុស្សធ្វើដំណើរទៅវិញទៅមកយ៉ាងច្រើនបំផុត។ ជាពិសេស បន្ទាប់ពីមានបទបញ្ជារបស់ក្រសួងការពារប្រទេសនិងរដ្ឋា ភិបាល ផ្លូវលំទាំងអស់ត្រូវបានបិទភ្លាមៗ”៕

ប្រតិកម្មទៅវិញ