ការ​សាកល្បងក្របខណ្ឌលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃការច្នៃប្រឌិតក្នុងវិស័យសេវា​សាធារណៈនៅវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ក្រសួងផែនការ និងវិនិយោគ សម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាស្តីពី "ការច្នៃប្រឌិតនៅក្នុងវិស័យសាធារណៈ" ដើម្បីឧទ្ទេសនាមអំពីការសាកល្បងក្របខ័ណ្ឌ វាយតម្លៃការច្នៃប្រឌិតក្នុងវិស័យសាធារណៈនៅវៀតណាម។
ការ​សាកល្បងក្របខណ្ឌលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃការច្នៃប្រឌិតក្នុងវិស័យសេវា​សាធារណៈនៅវៀតណាម - ảnh 1សិក្ខាសាលា "ការច្នៃប្រឌិតក្នុងវិស័យសាធារណៈ" ។ រូបថត៖ NIC/VOV5

សិក្ខាសាលានេះ សំដៅចែករំលែក និងផ្លាស់ប្តូរលទ្ធផលស្រាវជ្រាវលើកដំបូងលើក្របខណ្ឌលក្ខណៈវិនិច្ឆ័យវាយតម្លៃការច្នៃប្រឌិតក្នុងវិស័យសាធារណៈ ព្រមទាំងពិភាក្សាអំពីដំណោះស្រាយជំរុញការច្នៃប្រឌិតក្នុងវិស័យសាធារណៈនៅវៀតណាមនាពេលខាងមុខ។ លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលជាតិនវានុវត្តន៍បានមានប្រសាសន៍ថា៖

ការអភិវឌ្ឍក្របខ័ណ្ឌលក្ខណៈវិនិច្ឆ័យនៃការច្នៃប្រឌិតថ្នាក់ជាតិក្នុងវិស័យសាធារណៈនៅវៀតណាមគឺចាំបាច់បំផុត ជាពិសេសក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ដោយយល់ដឹងអំពីរឿងនេះ NIC បានសម្របសម្រួលជាមួយ UNDP ដាក់ពង្រាយសិក្ខាសាលានេះ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា គោលការណ៍ណែនាំ និងទិសដៅនៃការច្នៃប្រឌិតរបស់វៀតណាម តាមរយៈសកម្មភាពគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រួមចំណែកបង្កើតគំរូកំណើនដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ក្របខ័ណ្ឌលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃការច្នៃប្រឌិតក្នុងវិស័យសាធារណៈនៅវៀតណាមគឺស្ថិតក្នុងក្របខណ្ឌនៃគំនិតច្នៃប្រឌិតសម្រាប់ប្រជាជន ក្នុងកម្មវិធីស្រាវជ្រាវសន្ទស្សន៍ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងសេវារដ្ឋបាលសាធារណៈ (PAPI) ដោយមានការជួយឧបត្ថម្ភពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី៕

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ វៀតណាមសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទំនើបនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយផ្អែកលើការច្នៃប្រឌិតនិងការអនុវត្តបច្ចេកវិទ្យាជឿនលឿន។ របាយការណ៍នៃសន្ទស្សន៍នវានុវត្តន៍សកល (GII) ២០២២ ចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បានបង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤៨/១៣២ ប្រទេសនិងខឿនសេដ្ឋកិច្ចដែលសម្រេចបានវឌ្ឍនភាពដ៏ធំធេងក្នុងទសវត្សរ៍កន្លងទៅ៕ 
 

ប្រតិកម្មទៅវិញ