ការវិវត្តថ្មីនៃយុទ្ធនាការវាយប្រហាររបស់ទួរគីទៅលើកង​កម្លាំង​ជនឃឺដនៅ ប្រទេសស៊ីរី

Chia sẻ
(VOVWORLD) -ចំណែកឯ ក្រុមមន្ត្រីរុស្ស៊ីបានរំលឹកអំពីគោលជំហររបស់ ទីក្រុងម៉ូស្គូក្នុងការគាំទ្រ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី។
ការវិវត្តថ្មីនៃយុទ្ធនាការវាយប្រហាររបស់ទួរគីទៅលើកង​កម្លាំង​ជនឃឺដនៅ ប្រទេសស៊ីរី - ảnh 1 ផ្សែងបានហុយចេញពីទីប្រជុំជន Ras al-Ain ភាគខាងជើងប្រទេសស៊ីរី (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១៨ ខែតុលា ថ្លែងនៅក្នុងជំនួបជាមួយបេសកជនពិសេសទទួលបន្ទុកស៊ីរីរបស់ប្រធានាធិបតីរុស្ស៊ី លោក  Alexander Lavrentiyev និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Vershinin នៅទីក្រុង Damascus នោះ ប្រធានាធិបតី លោក Assad បានចាត់ទុកថាបណ្ដាកងកម្លាំងរបស់ទួរគី អាមេរិក និងកងកម្លាំងដទៃទៀត ដែលមានវត្តមាននៅលើស៊ីរីចាំបាច់ត្រូវចាកចេញពីប្រទេសនេះ។ តាមលោក Assad ថា កងកម្លាំងទាំងនេះត្រូវបានចាត់ទុកថា ជាកងកម្លាំងទន្ទ្រានកាន់កាប់តាមច្បាប់អន្តរជាតិ។ ប្រធានាធិបតី លោក Assad បានសង្តក់ធ្ងន់ថាប្រជាជនស៊ីរីមានសិទ្ធិប្រើគ្រប់វិធានការ ដើម្បីប្រឆាំងជំទាស់នឹងទង្វើទាំងនេះ។

ចំណែកឯ ក្រុមមន្ត្រីរុស្ស៊ីបានរំលឹកអំពីគោលជំហររបស់ ទីក្រុងម៉ូស្គូក្នុងការគាំទ្រ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី។

នាថ្ងៃទី ១៨ ខែតុលាប្រធានាធិបតីទួរគីលោក Tayyip Erdogan បានព្រមានថាលោកនឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធជនឃឺដនៅស៊ីរី នាយប់ថ្ងៃទី ២២ ខែតុលា ប្រសិនបើការចរចាជាមួយអាមេរិកដើម្បីបញ្ឈប់យុទ្ធនាការ ហើយអនុញ្ញាតឲ្យ កម្លាំងជនឃឺដដកខ្លួនចេញពីតំបន់នេះ មិនត្រូវបានអនុវត្តពេញលេញផងដែរ៕

ប្រតិកម្មទៅវិញ