ការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើកំលាំងស៊ីរី

Chia sẻ
(VOVWORLD) - អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)  នាថ្ងៃទី ២៤ ឧសភា បានឲ្យដឹង ថា៖ ជនប្រដាប់អាវុធគាំទ្ររដ្ឋាភិបាលស៊ីរីយ៉ាងហោចណាស់ចំនួន ១២ នាក់ត្រូវ ស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដែលកងទ័ពចម្រុះអន្តរជាតិប្រឆាំងភេរវកម្មដឹកនាំដោយអាមេរិកតម្រង់ទៅលើទីតាំងយោធារបស់ស៊ីរីនៅភូមិភាគខាង កើតនៃប្រទេសនេះ។ 
ការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើកំលាំងស៊ីរី  - ảnh 1 ការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើកំលាំងស៊ីរី 

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)  នាថ្ងៃទី ២៤ ឧសភា បានឲ្យដឹង ថា៖ ជនប្រដាប់អាវុធគាំទ្ររដ្ឋាភិបាលស៊ីរីយ៉ាងហោចណាស់ចំនួន ១២ នាក់ត្រូវ ស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដែលកងទ័ពចម្រុះអន្តរជាតិប្រឆាំងភេរវកម្មដឹកនាំដោយអាមេរិកតម្រង់ទៅលើទីតាំងយោធារបស់ស៊ីរីនៅភូមិភាគខាង កើតនៃប្រទេសនេះ។ ប៉ុន្តែ វិមានបញ្ចកោណបានបដិសេធព័ត៌មានពោលខាង លើ។ តាម SOHR ថា៖ ការវាយប្រហារតម្រង់ទៅលើមូលដ្ឋានសឹកភាគខាងត្បូង ទីរួមស្រុក Albu Kamal ជិតនឹងព្រំដែនជាមួយអ៊ីរ៉ាក់ ហើយជនប្រដាប់អាវុធទាំង ១២ នាក់ដែលត្រូវស្លាប់មិនម៉ែនជាជនស៊ីរីទេ ប៉ុន្តែ មិនដឹងច្បាស់អំពីសញ្ជាតិនៃជនរងគ្រោះទាំងនេះទេ។ ពេលនោះ សារព័ត៌មានរដ្ឋស៊ីរីបានឲ្យដឹងថា៖ ការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើកំលាំងរដ្ឋាភិបាលនិងសម្ព័ន្ធមិត្តដែលកំពុងប្រយុទ្ធប្រឆាំងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។ រីឯខ្លួនវិញ អ្នកនាំពាក្យវិមាន បញ្ជកោណ អនុសេនីយ៍ឯក Kone Faulkner បានអះអាងថា៖ កងទ័ពចម្រុះដឹកនាំដោយអាមេរិកមិនដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើកងទ័ពស៊ីរីនៅតំបន់ពោលខាងលើទេ៕  

ប្រតិកម្មទៅវិញ