|
ការវាយប្រហារដោយបង្ហូរឈាមនៅអ៊ីរ៉ាក់បណ្ដាលអោយមនុស្សជាង៥០នាក់ស្លាប់និងរងរបួស |
(VOV)_នាថ្ងៃទី២៩ សីហា មនុស្សចំនួន២៤នាក់ត្រូវស្លាប់ និង២៩នាក់ទៀតរង
របួស ដោយការវាយប្រហារដោយគ្រាប់បែក និងប៉ះទង្គិច ដែលទាក់ទិនដល់ពួក
ឧទ្ទាម ៖រដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅភាគខាងលិច ខេត្ត Anbar អ៊ីរ៉ាក់។ ស្ថាន
ភាពសន្តិសុខនៅអ៊ីរ៉ាក់ បានអាក្រក់ទៅៗ យ៉ាងធ្ងន់ធ្ងរ ចាប់ពីខែមិថុនាឆ្នាំ២០១៤
មក ក្រោយពីការវាយប្រហារដោយបង្ហូរឈាម រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និង
ពួកឧទ្ទាម IS។ នាបច្ចុប្បន្ន IS ដណ្ដើមកាន់កាប់បានភាគច្រើនខេត្ត Anbar របស់
អ៊ីរ៉ាក់ ហើយកំពុងឆ្ពោះទៅរដ្ឋធានី Baghdad ៕