ការវាយប្រហារដោយគ្រប់បែកធ្វើឲ្យមនុស្សជាច្រើននាក់រងរបួសនៅស៊ីរីនិងអ៊ីរ៉ាក់

Chia sẻ
(VOVworld) –  មនុស្សយ៉ាងតិចបំផុតចំនួន ១៧ នាក់ត្រូវ
ស្លាប់ក្នុងការវាយប្រហារ ដោយគ្រប់បែកតម្រង់ទៅលើ
ជនឥស្លាម Shiite ដែលបានកើតមានឡើងនាថ្ងៃទី ២៩ ធ្នូ​
ភាគខាងកើតរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់។
ការវាយប្រហារដោយគ្រប់បែកធ្វើឲ្យមនុស្សជាច្រើននាក់រងរបួសនៅស៊ីរីនិងអ៊ីរ៉ាក់ - ảnh 1
ការវាយប្រហារដោយគ្រប់បែកធ្វើឲ្យមនុស្សជាច្រើននាក់ររបួសនៅស៊ីរីនិងអ៊ីរ៉ាក់ (Image: VNA)


(VOVworld) –  មនុស្សយ៉ាងតិចបំផុតចំនួន ១៧ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារ ដោយគ្រប់បែកតម្រង់ទៅលើជនឥស្លាម Shiite ដែលបានកើតមានឡើងនាថ្ងៃទី ២៩ ធ្នូ​ ភាគខាងកើតរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់។ នាបច្ចុប្បន្ន គ្មានអង្គការណាមួយទទួល ខុសត្រូវដំណើការវាយប្រហារពោលខាងលើឡើយ។ ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីក្នុងតំបន់បាន
ចាត់ទុកថា៖ បណ្ដាក្រុមឥស្លាម Sunni ជ្រុលនិយម ក្នុងនោះមានអង្គការ រដ្ឋឥស្លាម
ស្វ័យប្រកាស (IS) ប្រចាំនៅអ៊ីរ៉ាក់ឈរនៅខាងក្រោយការវាយប្រហារនេះ។ នាថ្ងៃដ
ដែលការវាយប្រហារដោយគ្រប់បែកបង្កប់ក្នុងរថយន្តបានកើតមានឡើងនៅភាគ
កណ្ដាលស៊ីរីដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុតចំនួន ៨ នាក់​ ត្រូវស្លាប់និង ១៥ នាក់
ទៀត រងរបួស។ អង្គការតាមដានសិទ្ធិមនុស្សស៊ីរី  (SOHR) បានឲ្យដឹងថា៖ ជន
ប្រដាប់អាវុធ IS បាន ប្រកាសដំណើរការវាយប្រហារនេះ៕

ប្រតិកម្មទៅវិញ