ការរអិលបាក់ដីនៅម៉ាឡេស៊ី៖ កម្លាំង​ជួយ​សង្គ្រោះកំពុងរត់ប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកជនរងគ្រោះប្រហែល ១០០ នាក់

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់ម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែធ្នូ បានឲ្យដឹងថាមនុស្សប្រហែល ១០០ នាក់អាចជាប់គាំងក្នុងការរអិលបាក់ដី នៅឯកន្លែងបោះជំរុំ ក្នុងរដ្ឋ Selangor ជាយក្រុងកូឡាឡាំពួរ។ 

អាជ្ញាធរម៉ាឡេស៊ីបានទទួលការហៅទូរស័ព្ទដើម្បីជួយសង្គ្រោះតាំងពីព្រឹកព្រលឹម។ ការរអិលបាក់ដីបានកើតឡើងនៅជិតកសិដ្ឋានមួយ បានរអិលបាក់លើកន្លែងបោះជំរុំ។ តាមការប៉ាន់ប្រមាណ ការបាក់ដីដ៏ធំ ធ្លាក់ចុះពីកម្ពស់ប្រហែល ៣០ ម៉ែត្រ បានគ្របដណ្តប់លើផ្ទៃដីទាំងមូលប្រហែល ០,៤ ហិកតានៃតំបន់បោះជំរំនេះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងរត់ប្រណាំងនឹងពេលវេលាដើម្បីស្វែងរកជនរងគ្រោះនៅក្នុងការរអិលបាក់ដី៕

ប្រតិកម្មទៅវិញ