ការរាតត្បាតជំងឺរលាកផ្លូវដង្ហើម COVID-១៩៖ មានករណីស្លាប់ចំនួន​ ១១៥​ករណីថែមទៀតនៅខេត្ត Hubei

Chia sẻ
(VOVWORLD) - ករណីស្លាប់ភាគច្រើនគឺនៅទីក្រុង Wuhan  និង Hubei ដែលជាទីកន្លែងផ្ទុះ ជំងឺរាតត្បាត COVID-១៩ កាលពិខែធ្នូឆ្នាំ២០១៩។

យោងតាមរបាយការណ៍ថ្មីៗនេះ របស់គណៈកម្មាធិការសុខាភិបាលខេត្ដ Hubei នៃប្រទេសចិន នាថ្ងៃទី ២១ ខែកុម្ភៈ បានឲ្យដឹងថា ករណីស្លាប់សរុបដោយសារ ការរាតត្បាតជំងឺរលាកផ្លូវដង្ហើម COVID-១៩ នៅចិនបានកើន ឡើងដល់ ២ ២៣៣ ករណី បន្ទាប់ពីមានករណីស្លាប់ចំនួន ១១៥ ករណី បន្ថែម នៅខេត្តនេះ។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ករណីស្លាប់ភាគច្រើនគឺនៅទីក្រុង Wuhan  និង Hubei ដែលជាទីកន្លែងផ្ទុះ ជំងឺរាតត្បាត COVID-១៩ កាលពិខែធ្នូឆ្នាំ២០១៩។

ការរាតត្បាតជំងឺរលាកផ្លូវដង្ហើម COVID-១៩៖ មានករណីស្លាប់ចំនួន​ ១១៥​ករណីថែមទៀតនៅខេត្ត Hubei - ảnh 1 ព្យាបាលអ្នកជំងឺដែលឆ្លងវីរុស Corona នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ប្រទេសចិន  (រូបថត៖ THX / TTXVN)

នៅប្រទេសកូរ៉េខាងត្បូងវិញ ស្ថានភាពនៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើម COVID-១៩ កំពុងតែវិវត្តន៍យ៉ាងស្មុគស្មាញ ខណៈដែលប្រទេសនេះបានកត់សម្គាល់ថា មានករណីឆ្លងវីវុស nCoV ថ្មីចំនួន ៧៣ ករណី ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ដែលនាំចំនួនអ្នកផ្ទុក វីវុស nCoV នៅប្រទេសនេះឡើងដល់ ១០៤ នាក់។

ទាក់ទងនឹងការសិក្សាស្រាវជ្រាវអំពីវីរុស nCoV ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកទើបតែបានប្រកាសជាលើកដំបូងអំពីផែនទី 3D របស់វីរុស កូរ៉ូណាប្រភេទថ្មី។ នេះគឺជាការបោះជំហានដ៏សំខាន់ ក្នុងការផលិតវ៉ាក់សាំងក៏ដូចជាថ្នាំព្យាបាលជំងឺផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅមន្ទីរពេទ្យ Zhongshan  បានរួមសហការជាមួយសាកលវិទ្យាល័យ Fudan នៅសៀងហៃ នៃប្រទេសចិន បានប្រកាសថា បានសិក្សាស្រាវជ្រាវប្រកបដោយជោគជ័យនូវឧបករណ៍ធ្វើតេស្តវីវុស nCoV ដែលអាចបញ្ជាក់ពីករណីឆ្លងជំងឺក្នុងរយៈពេលតែ ១០ នាទីតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ