នេះជាគ្រោះរញ្ជួយដីដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសធ្ងន់ធធ្ងររបំផុតនៅអាហ្វហ្គានីស្ថានក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅ។ តាមការព្យាករណ៍ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីមានរបាយការណ៍ពីការរអិលបាក់ដី និងជនរងគ្រោះដែលជាប់នៅក្រោមអគារបែកបាក់។
គំនរបែកបាក់បន្ទាប់ពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន។ រូបថត៖ Reuters |
ការរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ និងការរញ្ជួយដីជាបន្តបន្ទាប់បានកើតឡើងនៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ចម្ងាយ ៣៥ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Herat ។ ការរញ្ជួយដីក៏បានអង្រួនខេត្ត Farah និង Badghis ផងដែរ។
នៅប្រទេសអាហ្វហ្គានីស្ថាន ការរញ្ជួយដីកើតឡើងជាញឹកញាប់។ កាលពីខែមិថុនាឆ្នាំមុន ការរញ្ជួយដីកម្រិត ៥,៩ រ៉ិចទ័រ បានអង្រួនខេត្ត Paktika ដោយបានសម្លាប់មនុស្សជាង ១.០០០ នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់បងផ្ទះសម្បែង។ កាលពីខែមីនាឆ្នាំនេះ ប្រជាជនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន១៣នាក់ក៏បានស្លាប់បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៥ រិចទ័របានកើតឡើងនៅជិតតំបន់ Jurm ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន៕