នេះជាគម្រោងដ៏មានសារៈសំខាន់និងចាំបាច់ ដើម្បីបំពេញតម្រូវការដឹកជញ្ជូន រួមចំណែករៀបចំឡើងវិញនូវចំណែកទីផ្សារដឹកជញ្ជូននៅច្រករបៀងខាងជើង-ខាងត្បូង ប្រកបដោយនិរន្តរភាព បង្កើតបុព្វបទ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារជាតិនិងសន្តិសុខ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូងនឹងជួយពង្រឹងការតភ្ជាប់រវាងតំបន់និងប៉ូលកំណើន បង្កើតកម្លាំងចលករសម្រាប់ការរីកសាយភាយ បើកឱកាសថ្មីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច រៀបចំរចនាសម្ព័ន្ធទីក្រុងឡើងវិញ និងបែងចែកចំនួនប្រជាជន ការផ្លាសើប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច; លើកកម្ពស់សមត្ថភាព ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
ដោយឈរលើមូលដ្ឋាននោះ ការិយាល័យនយោបាយបានឯកភាព ពិភាក្សាជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីអនុម័តលើគោលការណ៍វិនិយោគផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង មុនពេលរដ្ឋាភិបាលដាក់ជូនរដ្ឋសភានៅសម័យប្រជុំរដ្ឋសភាលើកទី៨ និតិកាលទី ១៥៕