ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (VietNamAirlines) ទទួលបានវិញ្ញាបនប័ត្រ អាកាសចរណ៍អន្តរជាតិផ្កាយ ៤ |
នេះជាឆ្នាំទី ៣ ជាប់ៗគ្នា ដែលក្រុមហ៊ុន VietNam Airlines ទទួលបានរង្វាន់នេះ។ ក្រុមហ៊ុន VietNam Airlines ស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍ជួរមុខ នៅលើពិភពលោកដោយមានគុណភាពសេវាកម្មល្អយោងតាមការវាយតម្លៃរបស់ Skytrax ក្នុងរួមមានក្រុមអាកាសចរណ៍ Air France (បារាំង) Emirates (UAE) Japan Airlines (ជប៉ុន) Korean Air (កូរ៉េខាងត្បូង) ជាដើម៕
ឆ្នាំ២០១៨បានបន្តគូសញ្ញានូវជំហានផ្លាស់ប្តូររបស់ក្រុមហ៊ុន VietNam Airlines ក្នុងការកែលម្អគុណភាពសេវាកម្ម។ VietNam Airlines បានផ្សព្វផ្សាយវប្បធម៌ តាមរយៈផលិតផលនិងសេវាកម្មដូចជារសជាតិហ្វឺប្រពៃណី ផ្លែគូលេន និងផ្លែមានជាដើម ហើយម្ហូបអាហារវៀតណាមកាន់តែពេញនិយមនិងមិនងាយ បំភ្លេចបាន ក្នុងជើងហោះហើរនិមួយៗរបស់ VietNam Airlines ផងដែរ៕