(VOVworld)-នាថ្ងៃទី១៧មេសា ស្ថានទូតវៀតណាមនិងសមាគមន៍ជនវៀតណាម
ប្រចាំនៅកូរ៉េខាងត្បូង រួមជាមួយតំណាងក្រុមហ៊ុន Kumho Tires (របស់កូរ៉េខាងត្បូង) បានចុះហត្ថលេខាអំពីការជួយឧប្ថម្ភសម្រាប់សកម្មភាពរបស់សមាគមន៍ ជនវៀត
ណាមនៅកូរ៉េខាងត្បូង។ តាមនោះ ក្នុងរយៈពេល២ឆ្នាំខាងមុខ ក្រុមហ៊ុន Kumho
Tires នឹងជួយឧបត្ថម្ភចំនួនប្រាក់សរុបគឺ១៣៤ពាន់ដុល្លារអាមេរិក សម្រាប់សកម្ម
ភាពរបស់សមាគមនជនវៀតណាមនៅកូរ៉េខាងត្បូង។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham
Huu Chi តាងនាមឲ្យរដ្ឋាភិបាលវៀតណាម បានសម្តែងអំណរគុណចំពោះ សម្ព័ន្ធ
ក្រុមហ៊ុន Kumho និងក្រុមហ៊ុន Kumho Tires អំពីការជួយឧបត្ថម្ភដ៏ធំធេង នេះ។
លោក Pham Huu Chi អះអាងថែមទៀតថា ការជួយឧបត្ថម្ភរបស់ក្រុម ហ៊ុន Kumho
Tires មិនគ្រាន់តែរួមវិភាគទានលើខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំង នាំមកនូវអត្ថ
ន័យធំធេងក្នុងការជួយលើកទឹកចិត្តជនវៀតណាមនៅកូរ៉េខាងត្បូងមានជីវភាព រស់នៅល្អជាងព្រមទាំងរួមចំណែកចូលក្នុងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំង
ពីរទៀតផង៕