ក្រុមហ៊ុន Pfizer ប្តេជ្ញាពន្លឿនការប្រគល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម

Chia sẻ
(VOVWORLD) - នៅយប់ថ្ងៃទី ២០ ខែសីហា ពីទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនឱសថអាមេរិក Pfizer គឺលោក Albert Bourla។
ក្រុមហ៊ុន Pfizer ប្តេជ្ញាពន្លឿនការប្រគល់ជូនវ៉ាក់សាំងដល់ប្រទេសវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Pfizer គឺលោក Albert Bourla  (រូបថត៖ TTXVN)

មុននេះ នៅថ្ងៃទី ៩ ខែសីហា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានផ្ញើសារលិខិតមួយច្បាប់ទៅកាន់ Albert Bourla អំពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង។

តាមរយៈជំនួបសន្ទនានេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនិងការរួមចំណែករបស់សម្ព័ន្ធក្រុមហ៊ុន Pfizer ក្នុងវិស័យថែទាំសុខភាពសកលលោក ជាពិសេសក្នុងសង្គ្រាមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ តាមរយៈការផលិតប្រកបដោយជោគជ័យ វ៉ាក់សាំង Pfizer/BioNTech។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមដែលបានរួមចំណែកជាក់ស្តែងក្នុងដំណើរការអភិវឌ្ឍន៍ផ្នែកសុខាភិបាលនៅវៀតណាម ក៏ដូចជាសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងដល់វៀតណាមក្រោមកិច្ចសន្យារវាង Pfizer ជាមួយរដ្ឋាភិបាលវៀតណាមសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៣១ លានដូស។  

ប្រធាននិងជានាយកប្រតិបត្តិការ Pfizer លោក Albert Bourla បានបញ្ជាក់ថាសម្ព័ន្ធក្រុមហ៊ុនក៏ដូចជារូបលោកផ្ទាល់ ទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល វៀត ណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ហើយជឿជាក់ថាវៀតណាមនឹងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់ៗ។ ចំពោះមុខសំណើរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Albert Bourla បានសន្យាថា នឹងខិតខំប្រឹងប្រែងនិងស្វែងរកជម្រើសវិធីទាំងអស់ដើម្បីពន្លឿនការផ្តល់វ៉ាក់សាំងដល់ វៀតណាមនៅខែសីហា ខែកញ្ញានិងត្រីមាសទី ៤ នៃឆ្នាំ ២០២១នេះ ក៏ដូចជា ត្រៀមខ្លួនជួយនិងគាំទ្រវៀតណាមដើម្បីទទួលការផ្ទេរនិងទម្រង់នៃការផ្ទេរវ៉ាក់សាំងពីប្រទេសផ្សេងទៀត ព្រមទាំង គាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលអាមេរិកក្នុងការជួយឧបត្ថម្ភវៀតណាមលើវ៉ាក់សាំង។ លោក Albert Bourla បានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងនិងជាយុទ្ធសាស្ត្រជាមួយវៀតណាមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕

ប្រតិកម្មទៅវិញ