ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍ Tank Biathlon 2020

Chia sẻ
(VOVWORLD) - ក្រុមវៀតណាមវិញបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងស្នាដៃប្រកួតក្នុងរយៈពេល ៣៧ នាទី និង៥២វិនាទី ដោយោបាញ់ចំត្រូវគោលដៅ ៤/៥។  ជាមួយលទ្ធផលនេះ ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍ Tank Biathlon 2020
ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍ Tank Biathlon 2020 - ảnh 1 ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍ Tank Biathlon 2020

ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ Army Games ឆ្នាំ២០២០ នាថ្ងៃទី ២៩ ខែសីហាក្រុមរថក្រោះទី ៣ របស់ក្រុមរថក្រោះវៀតណាម បានចូលរួមការប្រកួតចុងក្រោយនៃវគ្គប្រកួតចម្រុះដែលធ្វើឡើងនៅទីក្រុងម៉ូស្គូ (ប្រទេស រុស្ស៊ី) ដើម្បីជ្រើសរើស ៤ ក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Tank Biathlon 2020 ។

លទ្ធផលចុងក្រោយនៃការប្រកួតនេះ ក្រុមរថក្រោះមីយ៉ាន់ម៉ាបានឈរចំណាត់លេខ១ដោយបញ្ចប់ការប្រកួតក្នុងរយៈពេល ៣៣ នាទី និង៣៩ វិនាទី ទោះបីជាមិនបានបាញ់ចំត្រូវគោលដៅណាមួយឡើយ។ រីឯក្រុមវៀតណាមវិញបានឈរចំណាត់ថ្នាក់លេខ ២ ជាមួយនឹងស្នាដៃប្រកួតក្នុងរយៈពេល ៣៧ នាទី និង៥២វិនាទី ដោយោបាញ់ចំត្រូវគោលដៅ ៤/៥ ។ ក្រុមរថក្រោះកាតាបានបញ្ចប់ការប្រកកួតនេះក្នុងរយៈពេល ៤២ នាទី និង០៣វិនាទី ដោយបាញ់ចំត្រូវគោលដៅ២/៥ ។

ជាមួយនឹងស្នាដៃក្នុងវគ្គប្រកួតជម្រុះនេះ ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូលទី ២ នៃការប្រកួតរថក្រោះ Tank Biathlon ២០២០ ៕

ប្រតិកម្មទៅវិញ