ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ទទួលបានជ័យជំនះក្នុងលទ្ធផល 4-0 លើគូប្រកួតថៃក្នុងពូល K |
គួរឲ្យកត់សម្គាល់ថា គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ក្រុមបាល់ទាត់ U23 វៀតណាមលើក្រុមបាល់ទាត់ U23 ថៃ ដោយកីឡាករ ដូចជា Ha Duc Chinh – Thah Chung – Thanh Son។ នៅក្នុងការប្រកួតនេះ វៀតណាមទទួលបានការលើកទឹកចិត្តនិងការគាំទ្រយ៉ាងខ្លាំងរបស់ទស្សនិកជនជិត ៤ ម៉ឺននាក់នៅមហាកីឡាដ្ឋាន My Dinh។ បន្ទាប់ពីការប្រកួតនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏បានចូលរួមអបអរសាទរដោយក្តីសប្បាយរីករាយជាមួយក្រុមបាល់ទាត់ U23 វៀតណាមផងដែរ៕