ក្រុមប្រទេស G៧ ប្តេជ្ញាកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច

Chia sẻ

(VOVWORLD) - ក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G7) បានសន្យាថា នឹងចាត់វិធានការដើម្បីលុបចោល គម្លាត យេនឌ័រក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក៏ដូចជាទទួលស្គាល់ផលប៉ះពាល់ អវិជ្ជមាន នៃជំងឺរាតត្បាតកូវីដ-១៩ លើសមភាពយេន ឌ័រ។

ក្រុមប្រទេស G៧ ប្តេជ្ញាកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច - ảnh 1រដ្ឋមន្ត្រីសមភាពយេនឌ័រ G៧ ថតរូបរួមគ្នានៅទីក្រុង Nikko ខេត្ត Tochigi (ប្រទេសជប៉ុន) នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ Kyodo/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី ២៥ មិថុនា បន្ទាប់ពីកិច្ចប្រជុំអូសបន្លាយរយៈពេលពីរថ្ងៃនៅទីក្រុង Nikko ខេត្ត Tochigi ប្រទេសជប៉ុន រដ្ឋមន្ត្រីសមភាពយេនឌ័រ G៧ បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសង្គមមួយដែលសិទ្ធិមនុស្ស និងសមភាពយេនឌ័រត្រូវបានគោរព។ សេចក្តីថ្លែងការណ៍លើកឡើងថា ជំងឺរាតត្បាតកូវីដ ១៩ គឺជា "ឧបសគ្គដ៏ធ្ងន់ធ្ងរ" ក្នុងការសម្រេចបាននូវសង្គមសមភាពយេនឌ័រ។

សូមគូសបញ្ជាក់ថា នេះជាលើកដំបូងដែលជប៉ុនរៀបចំកិច្ចប្រជុំ G៧ ទាក់ទងនឹងបញ្ហាយេនឌ័រ ក្នុងបរិបទដែលជប៉ុនជាប្រទេសមួយមានវិសមភាពខ្ពស់បំផុតក្នុងក្រុមប្រទេសអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ