ថ្លែងនៅកិច្ចប្រជុំសន្តិសុខទីក្រុង Munich កាលពីថ្ងៃទី១៩ កុម្ភៈ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យប្រទេសធំៗនៃក្រុម G20 គឺសហរដ្ឋអាមេរិក ចិន និងឥណ្ឌាបង្កើត ក្រុមបេសកកម្មពិសេសជាបន្ទាន់ សំដៅ បង្កើនទ្វេដងនៃបរិមាណវ៉ាក់សាំងលើទូទាំងពិភព លោក តាមរយៈការចែករំលែក វិញ្ញាបនបត្រនិងការផ្ទេរប្រគល់បច្ចេកវិទ្យា។
សេចក្ដីអំពាវនាវរបស់លោក Guterres ត្រូវបានធ្វើឡើងក្រោយពីប្រទេសលោក ខាងលិចមួយចំនួនគឺអង់គ្លេសនិងបារាំង បានសន្យាជំរុញដំណើរការចែកចាយវ៉ាក់ សាំងជូនចំពោះប្រទេសកំពុងអភិវឌ្ឍនានា។ អាមេរិកកាលពីថ្ងៃទី១៨ កុម្ភៈក៏បាន ប្រកាសថា នឹងរួមវិភាគទានទឹកប្រាក់ចំនួន ៤ ពាន់លាន ដុល្លាអាមេរិកសម្រាប់គំនិត ផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax ផងដែរ។
មុននោះ នាថ្ងៃទី១៩ កុម្ភៈនៅកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍ ឈានមុខគេលើពិភពលោកទាំង៧ (G7) ថ្នាក់ដឹកនាំប្រទេសសមាជិក G7 បានសន្យា ផ្ដល់ទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លាអាមេរិកសម្រាប់គំនិតផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax របស់អង្គការសុខភាពពិភពលោក សំដៅចែកចាយវ៉ាក់សាំងទៅ កាន់ប្រទេសក្រីក្រនានាផងដែរ៕