|
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិរំលឹកខួបអនុស្សាវរីយ៍ទិវាវិសាខបូជាអន្តរជាតិ |
(VOV)_ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ នីតិកាលទី៦៩ ទើបនឹងបានរៀប
ចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាវិសាខបូជាអន្តរជាតិ នៅទីក្រុង New York អាមេរិក។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀត
ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា៖ បណ្ដាមេរៀន សាររបស់
ព្រះពុទ្ធសាសនា ស្ដីពីសន្តិភាព សម្របសម្រូល នោះគឺជាគ្រឹះស្ថានសំខាន់សំរាប់
ទំនាក់ទំនងរវាងបណ្ដាប្រទេស ជនជាតិ ជាពិសេស សំរាប់ការអភិវឌ្ឍន៍របស់សហ
គមន៍អន្តរជាតិនាបច្ចុប្បន្ន។ លោកស្រី Nguyen Phuong Nga ក៏បានអះអាងថា៖ នា
បច្ចុប្បន្នពុទ្ធសាសនា បានរួមសហការជាមួយសាសនាផ្សេងៗអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា រួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពរបស់ជនវៀតណាម
ដោយផ្អែកទៅលើគោលនយោបាយធានាសេរីភាពខាងជំនឿសាសនា របស់រដ្ឋ
និងរដ្ឋាភិបាល៕