សម័យប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប (រូបថត៖ VNA) |
នាថ្ងៃទី ៤ ខែមករា ប្រទេសនានារួមមានឥណ្ឌា ម៉ិកស៊ិក ន័រវែស អៀរឡង់និងកេនយ៉ា បានទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នទទួលភារកិច្ចក្នុងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។
បណ្តាប្រទេសនឹងទទួលតំណែងដូចពោលខាងលើនេះក្នុងរង្វង់ ២ ឆ្នាំហើយបានចូលរួមក្នុងកិច្ចប្រជុំលើកដំបូង ដើម្បីអនុម័តរបៀបវារៈប្រចាំខែដែលស្នើឡើងដោយទុយនីស៊ី ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខប្តូរវេនឆ្នាំ ២០២១ ។ នាបច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខកំពុងបំពេញបេសកកម្មរបស់ខ្លួន នៅតាមតំបន់ជម្លោះ និងវិបត្តិជាច្រើននៅជុំវិញពិភពលោក៕