ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីសន្តិសុខស្បៀងអាហារ និង​អស្ថិរភាពអាកាសធាតុ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចភាក្សាស្តីពីសន្តិសុខស្បៀងអាហារ និងកត្តាបង្កឲ្យមានគ្រោះទុរ្ភិក្សនៅតាមប្រទេសជាច្រើននៅលើពិភពលោក។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីសន្តិសុខស្បៀងអាហារ និង​អស្ថិរភាពអាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

តំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិជិត ៩០ បានចូលរួមកិច្ចពិភាក្សាតាមសំណើរបស់ Guyana ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខកាលពីខែកុម្ភៈ។

អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងថា អស្ថិរភាពអាកាសធាតុ និងវិបត្តិស្បៀងអាហារពិតជាធ្ងន់ធ្ងរ ហើយបានក្លាយទៅជាការគំរាមកំហែងចម្បងដល់សន្តិភាព និងសន្តិសុខពិភពលោក។ យោងតាមអង្គការសហប្រជាជាតិ គ្រោះមហន្តរាយអាកាសធាតុកំពុងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើននៅលើពិភពលោក ហើយក្នុងចំណោមប្រទេសទាំង ១៤ ដែលប្រឈមនឹងហានិភ័យខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុ គឺមានប្រទេសចំនួន ១៣ កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ និងសន្តិសុខស្បៀងអាហារ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លេខាធិការសម្របសម្រួលកិច្ចប្រជុំក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លោក Simon Stiell បានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវមានប្រភពហិរញ្ញវត្ថុដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ