ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីស្ថានភាពនៅស៊ូដង់

Chia sẻ
(VOVWORLD) -  កាលពីថ្ងៃទី ២០ ខែមីនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានពិភាក្សាអំពីស្ថានភាពជម្លោះ និងវិបត្តិស្បៀងអាហារនៅប្រទេសស៊ូដង់។

កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បានបោះពុម្ពសៀវភៅស ស្តីពីអសន្តិសុខស្បៀងអាហារនៅក្នុងប្រទេសស៊ូដង់ នៅក្នុងបរិបទដែលមានជម្លោះដ៏បង្ហូរឈាមនៅក្នុងប្រទេសអាហ្រ្វិកមួយនេះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីស្ថានភាពនៅស៊ូដង់ - ảnh 1ជនភៀសខ្លួនស៊ូដង់ទទួលបានជំនួយនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ AFP/TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជាន់ខ្ពស់ OCHA លោក Edem Worsonu បានព្រមានអំពីស្ថានភាពអស់សង្ឃឹម ដែលមនុស្សជាច្រើនកំពុងប្រឈមមុខនៅក្នុងប្រទេសស៊ូដង់។ យោងតាមលោក Maurizio Martina អគ្គនាយករងនៃអង្គការស្បៀងអាហារនិងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ការប្រយុទ្ធគ្នាបានរំខានដល់សកម្មភាពផលិតកម្មកសិកម្ម បង្កការខូចខាតដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជំរុញឲ្យតម្លៃស្បៀងអាហារកើនឡើង និងរំខានដល់សកម្មភាពពាណិជ្ជកម្មក្នុងប្រទេសស៊ូដង់។ មន្ត្រីរបស់អង្គការសហប្រជាជាតិបានព្រមានថា ជម្លោះកំពុងរីករាលដាលដល់រដ្ឋភាគអាគ្នេយ៍ ជាតំបន់ដែលរួមចំណែករហូតដល់ ៤៦% នៃផលិតកម្មស្រូវសាលីរបស់ស៊ូដង់។

ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានធ្វើឲ្យមនុស្ស ១៨លាននាក់ ពោលគឺជាងមួយភាគបីនៃប្រជាជនស៊ូដង់ ប្រឈមនឹងអសន្តិសុខស្បៀងអាហារ៕

ប្រតិកម្មទៅវិញ