ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពនៃសាធារណរដ្ឋស៊ីប

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នានិងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាសាធារណរដ្ឋស៊ីបតាមសំណើរបស់ចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការជូនដំណឹងអំពីការបើកឆ្នេរសមុទ្រ Varosha ដោយអំពាវនាវឱ្យចៀសវាងនូវសកម្មភាពឯកតោភាគី ដែលអាចបង្កើនភាពតានតឹងនៅកោះស៊ីប។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការគាំទ្រដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏ដូចជាបំណងប្រាថ្នារបស់លោក ក្នុងការកោះប្រជុំមួយ ដូចអ្វីដែលបានឯកភាពគ្នារវាងមេដឹកនាំប្រទេសស៊ីបដើមកំណើតក្រិក និងជនជាតិស៊ីប ដើមកំណើតទួរគីក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មក៕

ប្រតិកម្មទៅវិញ