ក្រុមប្រឹក្សាសន្តិសុខពង្រីកប្រតិបត្តិការនៅយេម៉ែននិងពិភាក្សាអំពីស្ថានភាពនៅ កូឡុំប៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ ខែមករា នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ ក្រោមការអធិបតីភាព របស់ប្រទេ សវៀតណាម ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័ត សេចក្ដីសម្រេចចិត្តលេខ ២៥៩៥ ស្ដីពីការពន្យាសកម្មភាពរបស់ក្រុមបេសកកម្មនៃអង្គការសហប្រជាជាតិ គាំទ្រការអនុវត្តកិច្ចព្រមព្រៀង Hodeidah នៅយេ ម៉ែន (UNMHA) រហូតដល់ថ្ងៃទី ១៥ ខែកក្កដាដោយមានការឯកភាពរបស់ប្រទេសជាសមាជិកទាំង ១៥។
ក្រុមប្រឹក្សាសន្តិសុខពង្រីកប្រតិបត្តិការនៅយេម៉ែននិងពិភាក្សាអំពីស្ថានភាពនៅ កូឡុំប៊ី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តសេចក្តីសម្រេចលេខ ២៥០៥ ដោយពន្យាសកម្មភាពរបស់ក្រុមបេសកកម្មអ.ស.ប ដែលគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង Hodeidah នៅយេម៉ែន

នៅក្នុងកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍នៃ សកម្មភាពរបស់ក្រុមបេសកកម្ម នៃអង្គការសហប្រជាជាតិត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី លោក Carlos Ruiz Masieu តំណាងពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូ បានថ្លែង របាយការណ៍របស់អគ្គលេ ខាធិការអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅ កូឡុំប៊ីនិងសកម្មភាពរបស់គណៈប្រតិភូក្នុងរយៈពេល ៣ ខែកន្លង មករួមទាំងសំណើ ដាក់ជូនក្រុមប្រឹក្សាសន្តិសុខទៀតផង។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូតំណាងរបស់វៀតណាម នៅអង្គការសហប្រជាជាតិនិងជាប្រធានក្រុមប្រឹក្សាសន្តិសុខខែមករាឆ្នាំ ២០២០ បានសង្កត់ធ្ងង់ថា វៀតណាមបានផ្តល់អាទិភាព ផ្តោតជាចម្បងលើការធានាសន្តិសុខនិងការអភិវឌ្ឍសម្រាប់ប្រជាជនកូឡុំប៊ីទាំងអស់៕


ប្រតិកម្មទៅវិញ