ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចពិភាក្សាជាប្រចាំអំពីស្ថានភាពនៅអាហ្វ្រិកកណ្តាល រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាបន្ថែមទៀតអំពីស្ថានភាពថ្មីៗនេះ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងបញ្ហាប្រឈមថ្មីៗដែលកំពុងកើយមានឡើងសម្រាប់ប្រតិបត្តិការរបស់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (MINUSCA)។ 
ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចពិភាក្សាជាប្រចាំអំពីស្ថានភាពនៅអាហ្វ្រិកកណ្តាល រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ - ảnh 1ឯកអគ្គរដ្ឋទូត លោក Pham Hai Anh បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាហ្វ្រិកកណ្តាល (រូបថតៈ VOV)

នាថ្ងៃទី ៧ ខែមិថុនា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំរៀងរាល់៦ខែម្តង ដើម្បីពិភាក្សាពីស្ថានភាពនៅអាហ្វ្រិកកណ្តាល និងសកម្ម ភាពរបស់ការិយាល័យអង្គការ សហប្រជាជាតិប្រចាំនៅតំបន់នេះ (UNOCA)។ ថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការដោះស្រាយឲ្យដល់ប្ញសគល់នៃស្ថានភាពអសន្តិសុខ តាមរយៈវិធានការណ៍គ្រប់ជ្រុងជ្រោយ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងរក្សាការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាបន្ថែមទៀតអំពីស្ថានភាពថ្មីៗនេះនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានឡើងសម្រាប់ប្រតិបត្តិការរបស់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (MINUSCA)។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិលនិងត្រូវចាត់ទុកការធានាសន្តិសុខនិងសុវត្ថិភាពរបស់បុគ្គលិកនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាអាទិភាពមួយ ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យបេសកកម្មដើម្បីបំពេញបេសកកម្មរបស់ខ្លួន៕

ប្រតិកម្មទៅវិញ