ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប
អនុម័តលើសេចក្តីសម្រេចចិត្ត ស្ដីពីសំណើឲ្យមានបទឈប់បាញ់នៅស៊ីរី |
សេចក្ដីសម្រេចិត្តនេះបានស្នើឲ្យបញ្ឈប់រាល់ទង្វើប្រឆាំងគ្នានៅទូទាំងស៊ីរី ដើម្បីអនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូន "មានសុវត្ថិភាព និងទៀងទាត់" នូវទំនិញជំនួយ និងជម្លៀសអ្នកជម្ងឺ និងរងរបួស។
អគ្គលេខាធិការអគ្គលេខាធិការ អ. ស. ប លោក Antonio Guterres បានអបរអសាទរចំពោះក្រុមប្រឹក្សាសន្តិសុខ អ. ស. ប ដែលបានអនុម័តលើសេក្ដីសម្រេចចិត្ត ២៤០១ ពោលខាងលើ ព្រមទាំងអំពាវនាវឲ្យអនុវត្តន៍ភ្លាមមួយរំពេច។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ. ស. ប បានឲ្យដឹងថា៖ វ៉ាស៊ីនតោនចង់ឲ្យបទឈប់បាញ់នៅស៊ីរីត្រូវបានអនុវត្តន៍ភ្លាមមួយរំពេច ប៉ុន្ដែលោកបានសម្តែងការសង្ស័យអំពីលទ្ធភាពប្រតិបត្តិរបស់រដ្ឋាភិបាលស៊ីរីផងដែរ៕