ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្ហាញមុខជាផ្លូវការនៅកម្ពុជា

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទិ១៥ ខែមករា នៅតំបន់បេតិកភ័ណ្ឌពិភព លោកអង្គរវត្ត ទីក្រុង សៀមរាប ព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅពិធីបង្ហាញមុខក្រុមប្រឹក្សាវប្បធម៌ អាស៊ី (ACC)។
ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្ហាញមុខជាផ្លូវការនៅកម្ពុជា - ảnh 1 ទិដ្ឋភាពនៃពិធីបង្ហាញមុខក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) (រូបថត៖ TTXVN)


ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោ ហ៊ុន សែន រួមជាមួយការអញ្ជើញចូល រួមរបស់គណៈប្រតិភូមកពីប្រទេសអាស៊ីចំនួន២០ ក៏ដូចជាអង្គការមួយចំនួននៃ ទ្វីបអាហ្វ្រិក ទ្វីបអាមេរិកនិងទ្វីបអឺរ៉ុប ផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

        ACC ត្រូវបានបង្កើតឡើងក្នុងគោលដៅឆ្ពោះទៅរកការជំរុញការយោគយល់ គ្នាទៅវិញទៅមក ការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសជាសមាជិកទាំងអស់ ការ បង្កើនតម្លៃនៃឯកភាពក្នុងចំណោមជាតិសាសន៍ចម្រុះគ្នា ការយកសម្បត្តិវប្បធម៌ ដូចជាភ្នាក់ងារអន្តរជាតិនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការតភ្ជាប់អារិយធម៌និងការកសាងទ្វីបអាស៊ីប្រកបដោយវិបុលភាព ផងដែរ។

        មុននោះ នាព្រឹកថ្ងៃដដែល ក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះកម្ពុជា ACC បានដំណើរការកិច្ចប្រជុំដំបូងដែលពិភាក្សាអំពីប្រធានបទចំនួន៤រួមមាន៖ សេចក្ដីប្រកាសទូទាំងពិភពលោកស្ដីពីអត្តសញ្ញាណទ្វីបអាស៊ី ការតភ្ជាប់រវាង វប្បធម៌និងការអភិវឌ្ឍដោយចីរភាព ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការតភ្ជាប់ អារិយធម៌និងការកសាងសហគមន៍មួយសម្រាប់គោលដៅតែមួយនៅទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ